ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក កាលពីថ្ងៃចន្ទ បានបង្ហាញក្តីព្រួយបារម្ភខ្លាចអាជ្ញាធរបណ្តេញចេញពីលំនៅដ្ឋាននៅថ្ងៃណាមួយ។ ពួកគេបានស្នើសុំឱ្យរដ្ឋាភិបាលផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ដល់ពួកគេ។ លោក ហាន ណូយ និងលោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕
បេក្ខជនជាប់ឆ្នោតជាមេឃុំម្នាក់របស់គណបក្សភ្លើងទៀននៅក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានប្តេជ្ញាបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត ហើយសហការជាមួយមន្រ្តីគណបក្សកាន់អំណាច ដែលធ្លាប់ដឹកនាំឃុំ កាលពីកន្លងទៅ។
ថ្នាក់ដឹកនាំគណបក្សនេះ បានលើកឡើងអំពី «ជ័យជម្នះ» របស់ខ្លួន ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ហើយប្រកាសថា គណបក្សនឹងព្យាយាមស្វែងរកការគំាទ្របន្ថែមទៀត ដើម្បីឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
លោក ញឹម សារ៉ុម ដែលជាបេក្ខជនមេឃុំជាប់ឆ្នោតម្នាក់ ក្នុងចំណោម ៤ នាក់របស់គណបក្សភ្លើងទៀននៅទូទាំងប្រទេស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានដោះលែងវិញពីបទ «ប្លន់» ក្នុងសំណុំរឿងប្រមាណ ២០ ឆ្នាំមុន។
មេដឹកនាំសហជីពមួយចំនួនបានអះអាងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យវាយនភណ្ឌ គួរត្រូវបានដំឡើងនៅក្នុងឆ្នាំ២០២៣ យ៉ាងហោចណាស់ឱ្យបាន២៥០ដុល្លារអាមេរិកក្នុងមួយខែ ដើម្បីឱ្យកម្មករអាចដោះស្រាយបញ្ហាប្រឈម និងមានជីវភាពសមរម្យ។
នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi ធ្វើឡើងក្នុងជំនួបដោយផ្ទាល់ជាមួយរដ្ឋមន្រ្តីការពារជាតិកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅមុនកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា។
តំណាងសហគមន៍ដែលរស់នៅជាប់ដងទន្លេមេគង្គ បានថ្លែងថាទំនប់វារីអគ្គិសនីបានធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យការនេសាទសម្រាប់បរិភោគជាលក្ខណៈគ្រួសារសឹងតែមិនបាន។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បញ្ជាក់ប្រាប់វីអូអេថា ខុទ្ទកាល័យកំពុងពិនិត្យមើលញត្តិនេះ ហើយលោកមិនទាន់អាចបញ្ជាក់ថាវានឹងបញ្ចប់នៅពេលណាឡើយ។
កម្ពុជាដែលជាប្រធានប្តូរវេនរបស់អាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ លើកទី១៦ ដែលដឹកនាំដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃសុក្រ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពល្បីឈ្មោះម្នាក់ បានថ្លែងថា សេរីភាពនៃការបង្កើតសហជីព និងសិទ្ធិការងារ មានចែងនៅក្នុងច្បាប់ការងារ។
ពាក្យបណ្តឹងរបស់គណបក្សកាន់អំណាច យោងតាមការថ្លែងរបស់លោក សុន ឆ័យ ជាមួយសារព័ត៌មានអនឡាញឌឹខេមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ដោយមេធាវីគណបក្សកាន់អំណាចថា លោក សុន ឆ័យ បាននិយាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ បានថ្លែងថា ប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការស៊ីវិល នឹងត្រូវដំឡើងក្នុងឆ្នាំ២០២៣ ក្រោយខកខានមិនបានដំឡើងរយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
លោក សោម សូរីដា អគ្គលេខាធិការរងនៃ គ.ជ.ប បានថ្លែងការពារការចាត់ចែងថវិកាជាតិសម្រាប់ការរៀបចំការបោះឆ្នោតនេះថា គ.ជ.ប បានចាត់ចែងត្រឹមត្រូវតាមផែនការគ្រោង ហើយការចំណាយសម្រាប់បោះឆ្នោតអាណត្តិនេះ មិនលើសផែនការដែលស្ថាប័នរៀបចំការបោះឆ្នោតបានគ្រោងឡើយ។
មេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនចំនួន៤នាក់បានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាសាធារណៈដល់ពលរដ្ឋឱ្យមានប្រសិទ្ធភាព ដោយលុបបំបាត់អំពើពុករលួយ និងធ្វើទៅតាមតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ដោយមិនរើសអើងនិន្នាការនយោបាយណាមួយឡើយ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺមានសារៈសំខាន់ចំពោះអ្នកនេសាទ និងប្រជាជនមូលដ្ឋានព្រោះថា បើជ្រើសរើសមេឃុំខុស គឺមិនអាចទប់ស្កាត់បទល្មើសនេសាទក្នុងឃុំកំពង់ភ្លុកបានទេ ហើយបញ្ហាដែលមិនធ្លាប់កើតមាន អាចនឹងកើតមាន។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូអេបន្ថែមថា បញ្ហាដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រឈមក្នុងពេលបោះឆ្នោតនេះ នៅតែជាក្តីកង្វល់ក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣។
ព័ត៌មានផ្សេងទៀត