តុលាការស៊ីមបាវ៉េចាប់ខ្លួនសកម្មជនប្រឆាំងពីបទញុះញង់
Your browser doesn’t support HTML5
គណបក្សប្រឆាំងដ៏សំខាន់ក្នុងប្រទេសស៊ីមបាវ៉េនិយាយថា រដ្ឋាភិបាលកំពុងធ្វើការបង្ក្រាបជាថ្មីទៀតលើអ្នករិះគន់ ដោយបានកាត់ទោសលោក Makomborero Haruzivishe វ័យ២៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ។ តុលាការបានរកឃើញថា លោកមានទោសពីបទញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សា ប៉ុន្តែអង្គការសិទ្ធិមនុស្សនិយាយថា គោលដៅពិតប្រាកដគឺដើម្បីគំរាមដល់អ្នកតវ៉ាដែលកំពុងទាមទារការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមសម្រាប់អ្នកក្រីក្រ។ លោក Columbus Mavhunga នៃ VOA រាយការណ៍ពីរឿងនេះពីរដ្ឋធានីហារ៉ារ៉េ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕