Your browser doesn’t support HTML5
អ្នកតស៊ូមតិដើម្បីយុវជនម្នាក់និយាយថា យុវជនខ្មែរ ចាំបាច់ត្រូវតែសកម្មនិងចូលប្រឡូកខាងនយោបាយប្រសិនបើពួកគេចង់ឲ្យស្ថានភាពរស់នៅរបស់ពួកគេប្រសើរឡើងនៅក្នុងអាណត្តិថ្មីនៃរដ្ឋាភិបាល។
លោក ជាង សុខា នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកម្មវិធីសំឡេងយុវជននៃការផ្សាយផ្ទាល់របស់វីអូអេ កាលពីថ្ងៃច័ន្ទទី ១៣ខែឧសភា។
«ពួកគេត្រូវធានាថា ពួកគេមានឈ្មោះទៅបោះឆ្នោត ហើយត្រូវឈ្មុះឈ្មុលឲ្យដឹងថា តើមានបេក្ខជនណាខ្លះដែលឈរឈ្មោះជាតំណាងរាស្ត្រនៅក្នុងខេត្តរបស់ពួកគេ។»
ប្រជាជនខ្មែរវ័យក្មេងតំណាងឲ្យពលរដ្ឋភាគច្រើននៅក្នុងប្រទេសដែលមានប្រជាជន១៥លាននាក់។ ជាង៥០ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតជាង៩លាននាក់ មានអាយុក្រោម៣០ឆ្នាំ។
ដូច្នេះ លោក ជាង សុខា មានប្រសាសន៍ថា ការដែលពួកគេចូលប្រឡូកនៅក្នុងការសម្រេចនយោបាយគឺមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីឲ្យមានការផ្លាស់ប្តូរមួយ។
«ការចូលរួមក្នុងសកម្មភាពធ្វើឲ្យស្ថានភាពជីវភាពប្រសើរឡើង ដាច់ខាតត្រូវតែពាក់ព័ន្ធជាមួយនឹងប្រព័ន្ធដឹកនាំដោយផ្ទាល់ ព្រោះដើម្បីធ្វើឲ្យមានកំណែទម្រង់រចនាសម័្ពន្ធនៅក្នុងសហគមន៍ ដើម្បីឲ្យទទួលបានផលប្រយោជន៍ដល់ពលរដ្ឋទាំងមូល។»
ទាំងគណបក្សប្រឆាំងនិងគណបក្សកំពុងកាន់អំណាច បានដាក់បញ្ចូលបេក្ខជនរបស់ខ្លួនមួយចំនួនដែលមានអាយុជាង២០ឆ្នាំនិង៣០ឆ្នាំ ដើម្បីឲ្យឈរឈ្មោះ ដោយសង្ឃឹមថានឹងអាចទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង៕
តើអ្នកគិតថាយុវជននឹងចូលរួមការបោះឆ្នោតច្រើនទេ?