យុវជនខ្លះបង្ហាញជំហរលើកកម្ពស់សិទ្ធិបញ្ចេញមតិនិងចូលរួមសកម្មភាពសង្គម នៅឯវេទិកាយុវជនថ្នាក់ជាតិឆ្នាំនេះ
Your browser doesn’t support HTML5
អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានរៀបចំវេទិកាយុវជនថ្នាក់ជាតិឆ្នាំ ២០២៣ កាលពីថ្ងៃទី ១១ ខែសីហាកន្លងទៅ ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល យុវជន សិស្ស និស្សិត ព្រមទាំងអ្នកតាមដានស្ថានការណ៍នយោបាយនិងសង្គមនៅប្រទេសកម្ពុជា និងមន្ត្រីទូតមួយចំនួនផងដែរ។ នៅក្នុងដំណាក់កាលដែលមានការផ្លាស់ប្តូរមេដឹកនាំពីអ្នកជំនាន់ចាស់ទៅអ្នកជំនាន់ក្រោយ យុវជនមួយចំនួនដែលបានចូលរួមក្នុងវេទិកានោះ បានបង្ហាញជំហរលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងការចូលរួមក្នុងសកម្មភាពសង្គម។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕