Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ លោកស្រីយ៉ោម បុប្ផាសកម្មជនដីធ្លី នៅ តំបន់បឹងកក់បានជាប់ពន្ធនាគារអស់រយៈពេល៤៤៤ថ្ងៃដោយសារបទល្មើសមួយដែលអង្គការសង្គមស៊ីវិលក្នុងស្រុកនិងអង្គការអន្តរជាតិចាត់ទុកថាទាក់ទងនឹងសកម្មភាពការពារដីធ្លី។
កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការកំពូលបានសម្រេចដោះលែងលោកស្រីឱ្យនៅក្រៅ ឃុំបណ្តោះអាសន្ន ប៉ុន្តែបានបង្វិលសំណុំរឿងឱ្យទៅសាលាឧទ្ធរណ៍ពិនិត្យស៊ើបអង្កេតម្តងទៀត។
លោកស្រី យ៉ោម បុប្ផា បានចូលរួមជាមួយនឹង លោកស្រីទេព វន្នី សកម្មដីធ្លីនិងជាជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំរបស់អង្គការ Vital Voices និងលោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូដើម្បីពិភាក្សាពីករណីរបស់អ្នកស្រីនៅក្នុងកម្មវិធីហេឡូ វីអូអេ៕