ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មើល​ឃើញ​​ពេលវេលា​លំបាក​សម្រាប់​ពាណិជ្ជកម្ម

រូបឯកសារ៖ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក អ្នកស្រី Ngozi Okonjo-Iweala ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល WTO នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)កាលពី​ថ្ងៃអង្គារ​បាន​និយាយ​ថា​ ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ឆ្លង​កាត់​គ្រា​ដ៏​លំបាក ​ដោយ​មាន​ការគាំពារ​និយម​កើនឡើង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​AFP។

ប្រធាន ​WTO ​លោកស្រី​ Ngozi Okonjo-Iweala ​បាន​និយាយ​ថា​ អនាគត​នៃ​ពាណិជ្ជកម្ម​ស្ថិតនៅ​លើ​ផ្នែកសេវាកម្ម ​ឌីជីថលនីយកម្ម ​និង​សេដ្ឋកិច្ច​បៃតង។ នេះ​បើ​តាម​ការបង្ហាញ​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ស្ថាប័ន​ពាណិជ្ជកម្ម​ពិភពលោក។

លោកស្រី​បាន​បន្ថែម​ថា ​ឱកាស​នៅតែ​មាន​ដដែល​ ដោយ​ចង្អុល​បង្ហាញ​ពី​សក្តានុពល​សម្រាប់​កំណើន ​និង​ការបង្កើត​ការងារ​តាម​រយៈ​ឌីជីថលនីយកម្ម។

លោកស្រី​បាន​និយាយ​ថា ​ពាណិជ្ជកម្ម​ក៏​អាច​ «ពង្រឹង​សន្តិសុខ​ស្បៀង​ពិភពលោក​ និង​ពន្លឿន​ការជំរុញ​ឆ្ពោះ​ទៅរក​ការមិន​បំភាយឧស្ម័ន»។