ប៉ូលិសនៅកកកុញនៅទីលានធានអានមេន (Tiananmen) ក្នុងទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ ដែលជាខួបលើទី២៥នៃការបង្ក្រាបដ៏ប្រល័យលើបាតុកម្មដែលដឹកនាំដោយនិស្សិតនៅទីនោះ។
កងកម្លាំងសន្តិសុខចិនទាំងស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិងសម្លៀកបំពាក់ស៊ីវិល បានឆែកឆេររកអត្តសញ្ញាណប័ណ្ណរបស់អ្នកដើរកាត់ទីនោះ ហើយ បានបណ្តេញពួកអ្នកកាសែតឲ្យស្ថិតឆ្ងាយពីទីលាននោះ។
ចិនមិនដែលនិយាយពីឧបទ្ទវហេតុថ្ងៃទី៣និងទី៤ ខែមិថុនា ឆ្នាំ១៩៨៩ទេ នៅពេលដែលពួកទាហានបានសម្លាប់បាតុករគ្មានអាវុធរាប់រយនាក់។
រដ្ឋាភិបាលទីក្រុងប៉េកាំងមិនអនុញ្ញាតិឲ្យមានការពិភាក្សាជាសាធារណៈស្តីពីការសម្លាប់រង្គាលនេះ។
នៅថ្ងៃពុធនេះ សេតវិមានបានជំរុញឲ្យចិនទទួលខុសត្រូវចំពោះអ្នកដែលត្រូវបានគេសម្លាប់ចាប់ខ្លួន ឬបាត់ខ្លួននៅក្នុងការទាក់ទិននឹងការបង្ក្រាបនេះ។
សេចក្តីថ្លែងការណ៍ និយាយថា សហរដ្ឋអាមេរិកជានិច្ចជាកាលនឹងនិយាយគាំទ្រពួកបាតុករដែលស្វះស្វែងរកសេរីភាពនៅទីលាន Tiananmen។
ពួកមេដឹកនាំពិភពលោកកំពុងប្រើប្រាស់ខួបលើកទី២៥នៃការបង្ក្រាបដ៏ប្រល័យនៅទីលាន Tiananmen នៃប្រទេសចិនដើម្បីជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងធ្វើឲ្យជឿនលឿនសិទ្ធិមនុស្ស។
ក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយនៅថ្ងៃពុធនេះ សេតវិមានបានប្រាប់ឲ្យដឹងថា ខ្លួនបន្តគោរពវិញ្ញាណក្ខន្ធអ្នកដែលត្រូវបានគេសម្លាប់ហើយនឹងជានិច្ចកាល គាំទ្រពួកបាតុករដែលស្វះស្វែងរកសេរីភាពនៅទីលាន Tiananmen។
សេចក្តីថ្លែងការណ៍នោះ ក៏បានអបអរការរីកចម្រើនខាងសង្គមនិងសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ចិនហើយ បាននិយាយទៀតថា សហរដ្ឋអាមេរិកឲ្យតម្លៃទំនាក់ទំនងដ៏ល្អជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏ប៉ុន្តែបានសង្កត់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងបន្តលើកឡើងបញ្ហាសិទ្ធិមនុស្សសាកលនិងសេរីភាពដ៏សំខាន់នេះ។
ក្នុងប្រទេសជប៉ុនដែលពាក់ព័ន្ធនឹងក្នុងជម្លោះទឹកដីក្តៅគគុកជាមួយចិន លោក Yoshihide Suga នាយខុទ្ទកាល័យគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា លោកសង្ឃឹមថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបង្ហាញនូវការអភិវឌ្ឍជាវិជ្ជមាននៅក្នុងការធ្វើឲ្យជឿនលឿនដល់សេរីភាព ការគោរពសិទ្ធិមនុស្សហើយនឹងនីតិរដ្ឋ៕
ពិធីរំឭកអំពីព្រឹត្តិការណ៍បង្ក្រាបនៅទីលានធានអានមេន