មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន មិនបានធ្វើការបង្ហាញខ្លួនដូចដែលធ្លាប់ធ្វើជាប្រចាំនៅក្នុងសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានរដ្ឋនៅថ្ងៃឈប់សម្រាកខាងនយោបាយដ៏សំខាន់បំផុតកាលពីថ្ងៃពុធដែលជាអវត្តមានមិនធម្មតាមួយនៃសេចក្តីរាយការណ៍ដែលមានជាទម្លាប់នៃពិធីផ្លូវការណ៍។
ដោយវិនិច្ឆ័យពីសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានគីម ជុងអ៊ុន មិនបានធ្វើការបង្ហាញខ្លួនជាសាធារណៈក្នុងអំឡុងនៃការឈប់សម្រាកទិវាព្រះអាទិត្យឬDayof the Sun របស់កូរ៉ូខាងជើង ដែលកត់សម្គាល់ខួបកំណើតរបស់លោកគីម អៀវស៊ុង ជាជីតារបស់គីម ជុងអ៊ុន ដែលជាខ្មោចមេដឹកនាំបង្កើតប្រទេសកូរ៉េខាងជើង។
ជាធម្មតាកាសែតផ្លូវការ Rodong Sinmun រាយការណ៍មួយថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកថា គីម ជុងអ៊ុន បានទៅទស្សនាសពដែលរក្សាទុករបស់ជីតាខ្លួនដែលបានតម្កល់ទុកនៅវិមានព្រះអាទិត្យគីម ស៊ូសាននៅក្នុងរដ្ឋធានីព្យុងយ៉ាង។
ទោះជាយ៉ាងណាក៏ដោយ កាសែតនោះកាលពីថ្ងៃព្រហស្បត៍ បានរំឮកមន្រ្តីជាន់ខ្ពស់ផ្សេងទៀត បានគោរពវិញ្ញាណក្ខន្ធណនៅវិមាននោះដែលមានការតម្កល់សពរបស់គីម ជុងអ៊ីល ដែលជាឪពុករបស់គីម ជុងអ៊ុន។
ហេតុផលនៃអវត្តមានរបស់គីម ជុងអ៊ុន មិនទាន់ដឹងច្បាស់នៅឡើយទេ។ អ្នកសង្កេតការណ៍ និយាយស្មានៗពីការជាប់ទាក់ទិននឹងការមិនបង្ហាញខ្លួនរបស់គីម ជុងអ៊ុនទៅនឹងមេរោគកូរ៉ូណា ដែលកូរ៉េខាងជើង អះអាងថា បានការពារបាន។
អ្នកសង្កេតការណ៍ខ្លះទៀត និយាយថា គីម ជុងអ៊ុន ប្រហែលកំពុងប៉ុនប៉ងផ្តាច់ខ្លួនពីមេដឹកនាំមុនៗរបស់ខ្លួន។
លោក Ramon Pacheco Pardo ជាអ្នកឯកទេសអំពីកូរ៉េដែលបង្រៀននៅមហាវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៍ និយាយថា «វាជាការងាយស្រួលនិយាយថា អវត្តមានរបស់គីម ជុងអ៊ុនកាលពីម្សិលមិញ ជាការចំឡែក។ការណ៍នេះ ផ្ទុយស្រឡះទៅនឹងការនិយាយរបស់កូរ៉េខាងជើងថា កូរ៉េខាងមានសភាពធម្មតានោះ»។
ដូចជាប្រទេសផ្សេងៗទៀតដែរ កូរ៉េខាងជើង បានចាត់វិធានការយ៉ាងខ្លាំងដើម្បីរាំងខ្ទប់ការផ្ទុះឡើងនូវមេរោគកូរ៉ូណា រួមមានការបិទព្រំដែនរបស់ខ្លួននិងការដាក់មនុស្សរាប់ពាន់នាក់ឲ្យនៅដាច់ពីគេជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើង អះអាងថា ខ្លួនមិនមានមេរោគកូរ៉ូណា៕