សេតវិមានប្តេជ្ញាឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះដ្រូនដែលគេបន្ទោសលើអ៊ីរ៉ង់

Your browser doesn’t support HTML5

សេតវិមានថា ខ្លួនមិនស្វែងរកការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ទេ ចំពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden ប្តេជ្ញាឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ្រូន ដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅហ្ស៊កដានី។ នេះជាទង្វើដែលក្រុងវ៉ាស៊ីនតោនស្តីបន្ទោសទៅលើកងជីវពលសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់។ សភាកំពុងដាក់សម្ពាធដល់សេតវិមានឱ្យធ្វើការវាយបកវិញ ដែលទំនងជានឹងធ្វើឱ្យកាន់តែតានតឹងឡើង និងពង្រីកជម្លោះដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ពួកហាម៉ាស់លើពលរដ្ឋអ៊ីស្រាអែល។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយលោក សុខ ខេមរា ជូនសេចក្តីប្រែសម្រួល៕