សេតវិមានជំរុញឱ្យសភាអនុម័តមូលនិធិគាំទ្រដល់ការប្រយុទ្ធនៅអ៊ុយក្រែន

Your browser doesn’t support HTML5

រុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្តើមឆ្នាំ ២០២៤ ដោយវាយប្រហារគ្នាទៅវិញទៅមក ខណៈដែលអ៊ុយក្រែនបន្តប្រឹងប្រែងបណ្តេញកងកម្លាំងឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែរឿងរ៉ាវឆាកល្ខោនខ្វែងគំនិតភាគច្រើនជុំវិញជម្លោះនេះកើតឡើងនៅរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ ដែលនៅទីនោះក្រុមសាធារណរដ្ឋស្ទាក់ស្ទើរក្នុងការអនុម័តលើសំណើបន្ទាន់ខ្លាំងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្តល់មូលនិធិរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីរឿងនេះពីសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕