ចំនួនមនុស្សស្លាប់ដោយសារការរាតត្បាតមេរោគម្យ៉ាងឈ្មោះ អ៊ីបូឡា (Ebola) ក្នុងតំបន់អាហ្វ្រិកខាងលិច បានកើនដល់៥១៨នាក់ហើយ។
អង្គការសុខភាពពិភពលោក WHO ប្រាប់ឲ្យដឹងថា ចំនួនមនុស្សស្លាប់៣៧នាក់ ដោយសារមេរោគ Ebola កាលពីសប្ដាហ៍មុនត្រូវបានរាយការណ៍ថាបានកើតឡើងនៅក្នុងប្រទេសហ្គីណេ លីប៉េរីយ៉ា និងប្រទេសសេរ៉ាឡេអន។
ជនសង្ស័យជាអ្នកជំងឺ Ebola ម្នាក់ក្នុងប្រទេសហ្គាណា បានធ្វើតេស្តឈាមអវិជ្ជមាន ក៏ប៉ុន្តែប្រភពព័ត៌មានហ្គាណាប្រាប់ឲ្យដឹងថា បុរសជាជនជាតិអាមេរិកាំងម្នាក់នោះបានស្លាប់ដោយគ្មានមូលហេតុ។
អង្គការ WHO ប្រាប់ឲ្យដឹងថា អ្នកជំងឺដែលរងគ្រោះដោះមេរោគ Ebola ក្នុងតំបន់អាហ្វ្រិកខាងលិច មានទាំងអស់ចំនួន៨៤៤ករណីហើយ។ អង្គការនោះ បានកត់សម្គាលថា គ្មានករណីមេរោគនោះថ្មីក្នុងប្រទេសហ្គីណេទេ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដដែលនេះបានរាយការណ៍ថា ករណីថ្មីចំនួន១៦ មាននៅក្នុងប្រទេសលីបេរីយ៉ា និង៣៤ករណីទៀតនៃក្នុងប្រទេសសេរ៉ាឡេអន។