ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១២​ចាប់​ផ្តើម

  • VOA

ពលរដ្ឋ​បោះឆ្នោត​មុន​កាល​កំណត់​ថ្ងៃ​ (early voting) នៅ​ក្នុង​រដ្ឋទី​ក្រុង​ Salt Lake City រដ្ឋ​ Utah កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១២។

វ៉ាស៊ីនតោន៖ មណ្ឌល​បោះឆ្នោត​នៅ​តំបន់​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​ បាន​បើក​ទ្វារ ដល់​ពលរដ្ឋ​អាមេរិកាំង​ដើម្បី​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ឡើង​វិញ ឬ ជ្រើស​រើស​យក​គូប្រជែង​ពី​គណបក្ស​សាធារណរដ្ឋ​ លោក មីត រ៉មនី​ក្នុង​ការ​ប្រកួត​កិតៗ​គ្នា​ នៃ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក ឆ្នាំ​២០១២។

ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​លាន​នាក់​ទូទាំង​ប្រទេស​បាន​បោះឆ្នោត​មុន​រួច​ទៅ​ហើយ​
តែ​ពលរដ្ឋ​ភាគច្រើន​នៃ​គណជ្រើសតាំង​នឹង​ទៅ​បោះឆ្នោត​នៅ​ក្នុង​ស្ថានីយ៍​ក្នុង​សាលារៀន​ ក្នុង​អគារ​ពន្លត់​ភ្លើង​ ក្នុង​វិហារ​ និង​ទី​កន្លែង​ដទៃ។

លោក​ប្រធានាធិបតី​ អូបាម៉ា បាន​ទៅ​ឃោសនា​ក្នុង​រដ្ឋ​ វិស្កិនសិន (Wisconson) និង អូហៃយ៉ូ (Ohio)។ ហើយ​លោក​បាន​ថ្លែង​អំពី​សមិទ្ធិផល​របស់​លោក​ថា៖

«ការ​តស៊ូ​របស់​យើង​នឹង​បន្ដ។ ពីព្រោះ​តែ​ប្រទេស​យើង​មិន​អាច​ទទួល​ជោគជ័យ​បាន​ បើ​គ្មាន​ការ​លូតលាស់​របស់​ថ្នាក់​មធ្យម (middle class) និង​ ការ​ឡើង​ថ្នាក់​ដែល​មនុស្ស​គ្រប់​រូប​មាន​ចិត្ដ​ចង់​ធ្វើ​ការ ចង់​ឡើង​ដល់​ថ្នាក់​មធ្យម។ ​ពលរដ្ឋ​ អៃយ៉ូវ៉ា (Iowa) យល់​ដឹង​ហើយ​អំពី​រឿង​នេះ។ នេះ​អ្វី​មួយ​ដែល​យើង​មាន​ជំនឿ ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ជ្រើសតាំង​ខ្ញុំ​កាល​ពី​ឆ្នាំ​២០០៨​ ហើយ​នេះ​ជា​មូលហេតុដែល​ខ្ញុំ​ឈរ​ឈ្មោះ​ម្ដង​ទៀត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក»។