គណបក្ស​ប្រជាជន​កម្ពុជា៖ គ្មាន​ការ​បោះ​ឆ្នោត​ណា​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ

Your browser doesn’t support HTML5

សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​លទ្ធ​ផល​នាំ​មុខ​គេ​យ៉ាង​ខ្លាំង​ បើ​ទោះ​បី​ជា​ក្រុម​អ្នក​ឃ្លាំ​មើល​កា​របោះ​ឆ្នោត​ និង​គណ​បក្ស​នយោបាយ​មួយ​ចំនួន​ បាន​ចាត់​ទុក​ថា​ការ​បោះ​ឆ្នោត​នេះ​មិន​ទាន់​មាន​យុត្តិធម៌​ និង​តម្លាភាព​នៅ​ឡើយ។ អ្នកស្រី​​ ធីតា ​វីន ​បាន​សម្ភាសន៍​លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្តី​អំពី​ដំណើរ​ការ​ជុំ​វិញ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ។ លោក​ សុខ ​ឥសាន​ បាន​ឲ្យ​ដឹង​ថា​ ការ​ថែ​រក្សា​គោល​នយោបាយ ​ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​បម្រើ​ប្រជា​ពលរដ្ឋ​កាន់​តែ​ល្អ ​និង​អភិវឌ្ឍន៍​សង្គម​កាន់​តែ​ប្រសើរ​ គឺ​ជា​គោល​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត៕