លោក ឆាង ផល្លា ៖ ភាពជោគជ័យបានកើតឡើងក្រោយពេលជម្នះគ្រប់ឧបសគ្គ
Your browser doesn’t support HTML5
ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មាន ៤ ភូមិ មានអាសនៈចំនួន ៩ ហើយមានគណបក្សនយោបាយចំនួន ៣ បានចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ។ ជាលទ្ធផលបឋម គណបក្សភ្លើងទៀនទទួលជោគជ័យបាន ៥ អាសនៈ គណបក្សប្រជាជនកម្ពុជាទទួលបាន ៤ អាសនៈ។អ្នកស្រី ធីតា វីន បានសម្ភាសន៍លោក ឆាង ផល្លា អាយុ៦០ឆ្នាំ បេក្ខជនឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៃគណបក្សភ្លើងទៀន ដែលទទួលបានជោគជ័យក្នុងតំណែងជាមេឃុំនៅក្នុងបោះឆ្នោតនេះ។ លោក ឆាង ផល្លា បានឱ្យដឹងថា ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងឃុំឱ្យបានល្អ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន៕