ខេត្តតាកែវ៖ បន្ទាប់ពីឧប្បទេវហេតុបាក់ធ្លាក់ពិដានឡៅតឿនៃរោងចក្រមួយក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃព្រហស្បតិ៍ សមាជិកក្រុមគ្រួសារជនរងគ្រោះ និងតំណាងសហជីពការងារបានអំពាវនាវដល់រដ្ឋាភិបាលឲ្យធានាសុវត្ថិភាពការងាររបស់ក្រុមកម្មករ ដែលកំពុងធ្វើការក្នុងរោងចក្រកាត់ដេរនៅទូទាំងប្រទេស។ចាប់ពីពេលនេះទៅ អ្នកស្រី គីម លាប លែងបានឃើញមុខកូនប្រុសជាទីស្រឡាញ់របស់អ្នកស្រីតទៅទៀតហើយ។
កូនរបស់អ្នកស្រីឈ្មោះ រីម សារឿន គឺជាកម្មករម្នាក់ក្នុងចំណោមពីរនាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍បាក់ធ្លាក់ពិដានឡៅតឿមួយនៃរោងចក្រផលិតស្បែកជើង វីងស្តារក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃព្រហស្បតិ៍។
កម្មកររីម សារឿនបានបន្សល់ទុកនូវប្រពន្ធ និងកូនប្រុសម្នាក់ដែលទើបមានអាយុបាន១ខែ។
លោក រីម រ៉ន គឺជាពូរបស់សពកម្មកររីម សារឿន ដែលរស់នៅទីនេះក្នុងភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយជាង៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកក៏ធ្វើការនៅក្នុងរោងចក្រ វីងស្តារនោះដែរ។
«ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលអភិវឌ្ឍរោងចក្រហ្នឹងទៅ ឲ្យមានសុវត្ថិភាពដល់បុគ្គលិក កម្មករអីទាំងអស់ ដែលគេចូលជំនាន់ក្រោយ ដែលអត់ទាន់មានបញ្ហាអីកើតឡើង ឲ្យប្រយ័ត្នប្រយែងកុំឲ្យមានបញ្ហាអញ្ចឹងទៀត»។
ឧប្បទេវហេតុបាក់ធ្លាក់ពិដានឡៅតឿនៃរោងចក្រវីងស្តារនេះបានបង្កើនក្តីព្រួយបារម្ភបន្ថែមទៀតចំពោះស្ថានភាពការងារប្រកបដោយគ្រោះថ្នាក់នៅតាមបណ្តារោងចក្រកាត់ដេរនានាក្នុងតំបន់អាស៊ី បន្ទាប់ពីហេតុការណ៍រលំអគាររោងចក្រកាត់ដេរនៅប្រទេសបង់ក្លាដែសដែលបានសម្លាប់មនុស្សអស់ជាង១ពាន់នាក់កាលពីខែមុន។
បច្ចុប្បន្ន មានកម្មករខ្មែរប្រមាណ៥០ម៉ឺននាក់កំពុងធ្វើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង នៅតាមរោងចក្រជាង៥០០នៅទូទាំងប្រទេស។
វិស័យនេះបាននាំចេញផលិតផលទៅលក់នៅសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ដោយបានទឹកប្រាក់ប្រមាណ៤ពាន់៥រយលានដុល្លារអាមេរិកកាលពីឆ្នាំមុន។
ប៉ុន្តែ ក្រុមសហជីពនិងកម្មករមួយចំនួនបានលើកឡើងថា កម្មករក្នុងវិស័យកាត់ដេរនេះទទួលបានប្រាក់កម្រៃតែបន្តិចបន្តួចប៉ុណ្ណោះ ហើយត្រូវបង្ខំចិត្តធ្វើការក្នុងស្ថានភាពលំបាកនិងប្រកបដោយគ្រោះថ្នាក់ទៀតផង។
លោកអាត់ ធនគឺជាប្រធានសហភាពការងារកម្ពុជា។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យមើលឡើងវិញអំពីសុវត្ថិភាពការងាររបស់កម្មករ ដើម្បីបញ្ជៀសឧប្បទេវហេតុដូចដែលបានកើតឡើងនៅរោងចក្រវីងស្តារនេះ។
«សូម្បីតែអគារដែលទើបសាងសង់បាន១ឆ្នាំ វាបាក់ទៅហើយ ចុះចំណែកអគារផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា? អញ្ចឹងវាជាការព្រួយបារម្ភរបស់កម្មករ នយោជិតនិងអ្នកធ្វើការខ្លាំងមែនទែន ព្រោះតាមយើងដឹង នៅក្នុងប្រទេសកម្ពុជាយើង ការត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសសំណង់ ក៏ដូចជាការស្នើសុំឲ្យមានការសាងសង់តាមលក្ខណៈបច្ចេកទេសនោះ ដូចជាមិនទាន់បានល្អនៅឡើយទេ»។
លោកអ៊ិត សំហេង គឺជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងស្តារយុវនីតិសម្បទាដែលបានចុះមកដល់កន្លែងកើតហេតុក្នុងបរិវេណរោងចក្រវីងស្តារនេះ។
«ក្នុងនាមក្រសួងនិងស្ថាប័នពាក់ព័ន្ធ យើងសូមចូលរួមមរណទុក្ខក្រៀមក្រំបំផុតចំពោះក្មួយកម្មកររបស់យើងទាំងពីរនាក់ដែលបានទទួលមរណភាព ហើយរាជរដ្ឋាភិបាលនឹងចាត់វិធានការណ៍ស៊ើបអង្កេតករណីនេះ ហើយនឹងចាត់វិធានការដើម្បីទប់ស្កាត់ បង្ការកុំឲ្យមានករណីនេះកើតឡើងទៀត»។
យ៉ាងណាក៏ដោយ នៅពេលនេះក្រុមគ្រួសារសពកម្មករដែលបានស្លាប់បានត្រឹមតែនឹកស្រណោះ អាឡោះអាល័យកូនក្មួយជាទីស្រឡាញ់របស់ពួកគេប៉ុណ្ណោះ។
សម្រាប់អ្នកស្រី នួន ឆវីវិញ អ្នកស្រីបានត្រឹមតែនៅសំឡឹងមើលរូបថតនិងមឈូសដាក់សាកសពប្តីរបស់អ្នកស្រី ហើយរំពៃគិតថា តើអនាគតរបស់អ្នកស្រី និងកូនប្រុសអាយុ១ខែនេះនឹងត្រូវទៅជាយ៉ាងណា?

Your browser doesn’t support HTML5