អំពើ​ហិង្សាបង្ខំ​ឲ្យ​បុគ្គលិក​អ.ស.ប.​ដែល​ទប់ទល់​មេរោគ​អេបូឡា​​ចាក​ចេញ​ពី​តំបន់​គ្រោះថ្នាក់​

ផ្សែងផុលចេញពីអគារអ.ស.បនៅ​ក្រុង Beni នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជាង​មួយ​ភាគ​បីនៃ​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ទប់ទល់​មេរោគ​អេបូឡា​កំពុង​ធ្វើការនៅ​ទីក្រុង​ Beni ភាគ​ខាង​កើត​នៃ​ប្រទេស​កុងហ្គោ​កាលពី​ថ្ងៃអង្គារនៅពេលតំបន់​នេះ​មានអសន្តិសុខ​កើន​ឡើង​ ​រីឯ​បុគ្គលិក​ផ្សេងទៀត​នៅ​តែ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏សាហាវ​នេះ។​

អង្គការ​សុខភាពពិភព​លោក​បាន​និយាយ​ថា ​ការកើន​ឡើង​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ក្រុង​ Beni បាន​បង្ខំ​ឱ្យ​បុគ្គលិក​ ៤៩​នាក់​ផ្លាស់​ទៅ​តំបន់​ Goma ​ភាគ​ខាង​ត្បូង។ ​

ទីភ្នាក់ងារ​សុខភាព​អ.ស.ប.​បាន​និយាយ​ថា ​បុគ្គលិក​ចាំបាច់​ចំនួន​៧១​នាក់​នៅតែ​បន្ត​តាម​ដាន​ជំងឺ​នៅ Congo ដែល​មាន​មនុស្ស​ប្រមាណ​២​ពាន់​ ២០០​នាក់​ស្លាប់។​

អំពើ​ហិង្សា​បាន​រារាំង​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​នេះ​ដែល​បាន​ចាប់​ផ្តើម​នៅខែ​សីហា​ឆ្នាំ​២០១៨។ ​

យោធា​បាន​និយាយ​ថា ​ក្រុម​បាតុករ​យ៉ាង​តិច​៤​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃច័ន្ទ​នៅ​ពេល​ដែល​ពួកគេ​បាន​សម្រុក​ចូល​ជំរុំ​របស់​អង្គការ​សហ​ប្រជាជាតិ​ដោយ​សង្ស័យ​ថា​ ​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​មិនអាច​ទប់ទល់​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម។ ​ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅCongo​បាន​ឱ្យ​ដឹង​ថា ​ជនស៊ីវិល​៧៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​ដែល​បាន​កើន​ឡើង​ថ្មីៗ​នេះ​ចាប់​តាំង​ពីថ្ងៃ​ទី​៥ ​ខែ​វិច្ឆិកា។​ ​

កាលពី​ថ្ងៃអង្គារ​នៅ​ឯ​សន្និសីទ​សារ​ព័ត៌មាន​មួយនៅ​ទីក្រុង​ហ្សឺណែវ ​លោក Christian Lindmeier ​អ្នក​នាំពាក្យ​របស់​អង្គការ​សុខភាព​ពិភព​លោក​ទទួល​ស្គាល់​ថា ​មាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ ​ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា ​បុគ្គលិក​ទប់ស្កាត់​ជំងឺ​អេបូឡា​មិន​មែន​ជា​គោល​ដៅ​ នៃ​ការ​វាយ​ប្រហារ​ដូច​ការវាយ​ប្រហារ​ដោយ​អំពើ​ហិង្សា​ពី​មុន​ទេ៕​