ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ​ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម​ លោក Trong បាន​ទទួល​មរណភាព​ក្នុង​អាយុ ​៨០​ឆ្នាំ

  • ​Reuters

រូបឯកសារ៖ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម​ លោក Nguyen Phu Trong ​ ស្ថិត​ក្នុង​កិច្ច​ប្រជុំ​សភា​លើកទី១៣​នៅ​ទីក្រុងហាណូយ​ប្រទេស​វៀតណាម។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃសុក្រ​ទី១៩​ ខែកក្កដា​នេះ​ថា​ ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម​ លោក Nguyen Phu Trong ​បាន​ទទួល​មរណភាព​ហើយ​ បន្ទាប់ពី​កាន់តំណែង​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​នេះ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍។ លោក​មាន​អាយុ​៨០ ​ឆ្នាំ។ នេះ​បើ​តាម​ការដកស្រង់​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ​ដែល​ដកស្រង់​ព័ត៌មាន​ពី​ក្រុម​គ្រូពេទ្យ​របស់​លោក Trong ​បាន​និយាយ​ថា​ លោក​បាន​ស្លាប់​នៅព្រឹក​ព្រលឹម​ថ្ងៃសុក្រ​ «បន្ទាប់ពី​មាន​ជំងឺ​មួយ​រយៈ»។

ប្រធានាធិបតី​វៀតណាម​លោក​ To Lam ​បាន​ចូល​កាន់តំណែង​របស់​លោក Trong​ កាលពី​ថ្ងៃព្រហស្បតិ៍ ​នៅពេល​ដែល​គណបក្ស​នេះ​បាន​ប្រកាស​ថា​ លោក Trong ​ចាំបាច់​ត្រូវផ្តោត​លើ​ការព្យាបាល​វេជ្ជសាស្រ្ត៕