ហាណូយ —
មួយថ្ងៃបន្ទាប់ពីនាវាវៀតណាមនិងចិនបានត្រូវគេរាយការណ៍ថា បានជន្លដាក់គ្នានៅជិតការដ្ឋានអណ្តូងខួងប្រេងរបស់ចិនក្នុងផ្ទៃទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូងមក រដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថា វៀតណាម បានបន្តបញ្ជូននាវាទៅកាន់តំបន់នោះ ដើម្បីគំរាមកំហែងបុគ្គលិកចិន។
រដ្ឋាភិបាលវៀតណាម មិនបានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីភាពប្រឈមមុខដាក់គ្នានៅជិតការដ្ឋានខួងយកប្រេងចិនកាលពីថ្ងៃព្រហស្បតិទេ ក៏ប៉ុន្តែ បណ្តាញផ្សាយព័ត៌មានដែលត្រួតត្រាដោយរដ្ឋរបស់ប្រទេសនោះ បានធ្វើសេចក្តីរាយការណ៍ដ៏ធំទូលាយអំពីរឿងនេះ។
នៅទំព័រមុខរបស់កាសែត Tuoi Tre ដែលជាកាសែតដ៏មានប្រជាប្រិយភាពបំផុតមួយរបស់វៀតណាម បាននិយាយថា៖ «វៀតណាមនឹងវាយបកវិញ ប្រសិនបើនាវាចិនបន្តបុកនាវាវៀតណាម»។
កាសែតជាច្រើនបានផ្តោតលើសេចក្តីរាយការណ៍ពីការឈ្លោះប្រកែកគ្នាក្នុងបណ្តាញផ្សាយព័ត៌មានអន្តរជាតិដែលលាតត្រដាងពីការយល់ឃើញពីភាពគគ្លើនរបស់ចិននិងពីការទាមទារអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Paracels។
នៅក្នុងទីក្រុងប៉េកាំង លោកអនុរដ្ឋមន្រ្តីការបរទេសចិន Cheng Guoping បានព្យាយាមនិយាយបន្ធូរបន្ថយពីឧបទ្ទវហេតុនោះ ដោយនិយាយយ៉ាងទទូចថា វា មិនមែនជាការប៉ះទង្គិចគ្នាទេ ហើយប្រទេសទាំង២គួរអាចដោះស្រាយបញ្ហានេះតាមរយៈការចរចា។
លោក និយាយថា៖ «ភាគីទាំង២ ជាប្រទេសជិតខាងគ្នាហើយកិច្ចសហប្រតិបត្តិការភាតរភាព ជាផលប្រយោជន៍ដ៏សំខាន់របស់ប្រទេសទាំង២»។
ក៏ប៉ុន្តែ លោក Xi Xianliang អគ្គនាយករងនៃក្រសួងការបរទេស ក្រោយមកបានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងសន្និសីទព័ត៌មានខ្លីដ៏សំខាន់មួយនៅក្នុងទីក្រុងប៉េកាំងថា ពួកអាជ្ញាធរមានការភ្ញាក់ផ្អើលពីឥរិយាបទវៀតណាមហើយនាវាចិនកំពុងចាត់វិធានការដើម្បីការពារខ្លួនឯង។
លោកនិយាយថា៖ «វៀតណាមបានបញ្ជូននាវាបន្ថែមទៅកាន់កន្លែងដែលមានបញ្ហានោះ ហើយបានធ្វើការគម្រាមកំហែងដល់បុគ្គលិកចិន។ លោកនិយាយទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំងចាំបាច់ត្រូវបង្កើនកងកម្លាំងដល់កម្រិតជាក់លាក់មួយដើម្បីធានាឲ្យដំណើរការការដ្ឋានអណ្តូងរ៉ែមានភាពរលូន»។
ចិនទើបបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានដាក់ការដ្ឋានខួងប្រេងដែលរៀបចំចាត់ចែងដោយរដ្ឋនៅជិតប្រជុំកោះ Paracels ដែលស្ថិតនៅចម្ងាយ២២០ គ.ម. ពីឆ្នេរសមុទ្រវៀតណាម ជាតំបន់មួយដែលរដ្ឋាភិបាលទីក្រុងហាណូយ បានអះអាងថា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ខ្លួន។ ការដ្ឋានខួងប្រេងដែលមានតម្លៃ១ពាន់លានដុល្លារនេះ ជារបស់ក្រុមហ៊ុនប្រេងចិន CNOOC ដែលកាន់កាប់ដោយរដ្ឋ។ ចិនពោលអះអាងថា ប្រតិបត្តិការខួងប្រេងពិតប្រាកដស្ថិតនៅក្នុងផ្ទៃទឹករបស់ខ្លួន។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ក្រសួងការបរទេសអាមេរិកបានប្រាប់ឲ្យដឹងថា សេចក្តីសម្រេចរបស់ចិនដើម្បីស្ថាបនាការដ្ឋានខួងប្រេងនៅក្នុងដែនទឹកមានជម្លោះ ជាការបង្កហេតុនិងបង្កើនការតានតឹង។
ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ លោកឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Daniel Russel បានជំរុញឲ្យភាគីទាំង២ទប់កុំធ្វើសកម្មភាពជាឯកតោភាគីណាមួយ។ លោក និយាយទៀតថា សេដ្ឋកិច្ចសាកលលោកផុយស្រួយខ្លាំងពេក មិនគួរអនុញ្ញាតិឲ្យមានវិបត្តិដែលអាចក្លាយជាជម្លោះប្រដាប់អាវុធនោះទេ។
លោកថ្លែងថា៖ «គ្រប់ប្រទេសទាំងអស់មានសិទ្ធិគាំទ្រគោលជំហររបស់ខ្លួនហើយនឹងសិទ្ធិទាមទារបូរណភាពទឹកដីរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គោលជំហរមិនងាករេរបស់សហរដ្ឋអាមេរិក គឺថាការគាំទ្រត្រូវតែជាផ្នែកការទូតហើយនឹងមធ្យោបាយសម្រាប់ជំរុញការទាមទាររបស់ភាគីណាមួយ ត្រូវតែស្របទៅតាមច្បាប់អន្តរជាតិ រួមមានសន្ធិសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ»។
លោក Daniel Russel មានប្រសាសន៍បន្តទៀតថា ការទទួលខុសត្រូវស្ថិតនៅលើប្រទេសចិនដើម្បីកំណត់ការទាមទាររបស់ខ្លួននៅក្នុងលក្ខណៈមួយស្របទៅតាមសន្ធិសញ្ញានោះ។ លោកនិយាយទៀតថា ពួកមន្រ្តីវៀតណាមដែលលោកបានពិភាក្សាបញ្ហានោះជាមួយបានយល់ព្រមទទួលយកថា សហរដ្ឋអាមេរិក មិនប្រកាន់ជំហរចំពោះខ្លឹមសារនៃការទាមទារបូរណៈភាពទឹកដីរបស់ភាគីណាមួយទេ។
«គ្មានសំណើនៅក្នុងជំនួបណាមួយរបស់ខ្ញុំជាមួយភាគីណាមួយស្តីពីតួនាទីខាងយោធារបស់សហរដ្ឋអាមេរិកទេ។ គ្មានទាល់តែសោះ ខ្ញុំចង់បញ្ជាក់ចំណុចនានា ដែលបានធ្វើឡើងអ្នកនាំពាក្យក្រសួងការបរទេសដែលថា បញ្ហាទាំងនោះត្រូវតែដោះស្រាយដោយសន្តិវិធីហើយនឹងស្របទៅតាមច្បាប់អន្តរជាតិ»។
បន្ថែមពីប្រទេសវៀតណាម ព្រុយណេ ម៉ាឡេស៊ីនិងប្រទេសហ្វីលីពីន ក៏មានជម្លោះទឹកដីជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលសម្បូរដោយប្រេងនោះ។ ប្រទេសដែលទាមទារចោទប្រកាន់ចិនពីការបង្កើនការប្រើប្រាស់កលល្បិចកាន់តែគគ្លើនឡើងដើម្បីការពារទឹកដីរបស់ខ្លួន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន