អតីត​ទាហាន​អាមេរិក​ម្នាក់​ដេក​នៅកណ្តាល​វាល​ក្នុង​សីតុណ្ហភាព​ក្រោម​សូន្យ​ដើម្បី​ជួយ​អ៊ុយក្រែន

Your browser doesn’t support HTML5

លោក Mark Lindquist អតីត​ទាហាន​ទ័ព​អាកាស​​អាមេរិកាំង​ម្នាក់ បាន​ដេក​កណ្តាល​វាល​ក្នុង​ទីក្រុង​ Fargo នៃ​រដ្ឋ North Dakota ​ដើម្បី​ផ្សព្វផ្សាយ​អំពី​តម្រូវការ​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក​បានធ្វើ​ដំណើរ​ទៅ​​ប្រទេស​ដែល​ត្រូវបាន​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ កាលពី​ដើម​ឆ្នាំ តាំងពីពេល​នោះ​មក​ លោក​បាន​ផ្តោត​លើការ​ផ្តល់ជំនួយ​ឲ្យ​ប្រជាជន​អ៊ុយក្រែន​។ អ្នកស្រី Nina Vishneva រាយការណ៍​លម្អិត​ពី​បុរី​ញូវយ៉ក។ កញ្ញា​ ទុំ ម្លិះ ជូន សេចក្តីប្រែសម្រួល​ដូចតទៅ៕