ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកកំពុងពង្រីកបណ្តាញទណ្ឌកម្មលើក្រុមហ៊ុននិងស្ថានប័នដែលគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។ ក្រសួងនេះកំពុងកំណត់ឡើងវិញនូវឈ្មោះក្រុមហ៊ុននិងស្ថានប័នប្រមាណ១០០ ដើម្បីដាក់ទណ្ឌកម្មនិងដាក់ទណ្ឌកម្មលើក្រុមហ៊ុននិងស្ថានប័នថ្មីចំនួន១៥។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិកថា ក្រោមទណ្ឌកម្មនេះ ក្រុមហ៊ុនណាដែលរកស៊ីជាមួយផ្នែកផ្សេងៗនៃឧស្សាហកម្មយោធារុស្ស៊ីក៏នឹងប្រឈមទោសទណ្ឌផងដែរ។ មន្ត្រីរូបនេះ បានថ្លែងបែបនេះប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
មន្ត្រីដដែលថាការដកទណ្ឌកម្មនេះវិញនឹងត្រូវការការជូនដំណឹងដល់សភាអាមេរិកជាមុន។ វិធានការនោះអាចបង្កការលំបាកខ្លាំងសម្រាប់រដ្ឋបាលលោក Trump ដែលចូលកាន់តំណែងនៅសប្តាហ៍ក្រោយ ឲ្យប្តូរទណ្ឌកម្មដោយមិនទាក់ទាញការពិនិត្យពិច័យពីសាធារណជន៕