របាយការណ៍អាមេរិកសន្និដ្ឋានថាទីភ្នាក់ងារ CIA បានធ្វើទារុណកម្មជនសង្ស័យភេរវកម្ម

លោក​ប្រធានាធិបតី​ Barack Obama បាន​មាន​ប្រសាសន៍ថាទស្សនៈរបស់​លោក​គឺថា​"វិធី​ដ៏ឃោរឃៅ​ទាំងនេះ​មិនមែន​គ្រាន់តែ​មិនត្រឹមត្រូវ​តាម​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ជា​ប្រទេស​ជាតិ​មួយ​ប៉ុណ្ណោះទេ​ ក៏ប៉ុន្តែ​វា​ក៏​មិន​បម្រើ​​កិច្ចខិតខំប្រឹងប្រែង​ប្រឆាំង​នឹង​ភេរវកម្ម​ដ៏ទូលំទូលាយ​របស់​យើងឬ​ផល​ប្រយោជន៍​សន្តិសុខ​ជាតិ​របស់​យើងទេ។"

របាយការណ៍​មួយ​របស់ព្រឹទ្ធសភា​ស.រ.អ.​បាន​និយាយ​ថា​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់​ស.រ.អ. ​CIA បានធ្វើទារុណកម្ម​ពួក​ជន​ជាប់សង្ស័យថា​ជា​ភេរវជន​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃទី១១ខែ​កញ្ញាឆ្នាំ២០០១

នៅ​ពេលធ្វើការ​សាកសូរ​ចម្លើយដែល​មិនទទួល​ស្គាល់​ដល់​សេចក្តី​ថ្លែថ្នូរ​របស់​អាមេរិក។​

កាល​ពី​ថ្ងៃអង្គារ គណៈកម្មាធិការផ្នែក​ស៊ើបការសម្ងាត់​របស់​ព្រឹទ្ធសភា​ស.រ.អ.បានចេញ​ផ្សាយ​សេចក្តី​រាយការណ៍​មួយ​ដែល​បាន​និយាយ​ថា​ទីភ្នាក់ងារ​ CIA បានធ្វើបាប​ពួក​អ្នកទោស​ដែល​ពួក​គេ​សង្ស័យ​ថា​ជា​ពួក​ភេរវជនហើយ​បាននិយាយ​បំភ័ន្ត​សភា​ស.រ.អ.និង​ប្រជារាស្ត្រ​អាមេរិកាំង​អំពី​ប្រសិទ្ធភាព​នៃ​បច្ចេកទេស​សួរ​ចម្លើយ​ទាំង​នេះ​ដែល​ពួក​គេ​បាន​ប្រើប្រាស់ដោយ​មាន​រួម​បញ្ចូល​ការ​ឃុំឃាំង​អ្នកទោស​នៅ​ក្នុង​កន្លែង​តូចចង្អៀត ការ​ធ្វើមិន​ឱ្យ​ទទួលទាន​ដំណេកកើត និង​ការ​ចាក់ទឹក​ស្រោច​លើ​ក្បាលដែល​ធ្វើឱ្យ​ដូច​ការ​លង់ទឹក។​

នៅ​ពេល​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​នេះ​ លោកស្រី​ Dianne Feinstein សមាជិកា​ព្រឹទ្ធសភា​ស.រ.អ.បាន​មាន​ប្រសាសន៍ថា​"តាម​រយៈនិយមន័យជាទូទៅ​នៃ​ពាក្យនេះ​ ពួក​អ្នកជាប់ឃុំឃាំង​ដោយ​ទីភ្នាក់ងារ CIA បាន​ត្រូវ​ធ្វើទារុណកម្ម។"

លោក​ប្រធានាធិបតី​ Barack Obama បាន​មាន​ប្រសាសន៍ថាទស្សនៈរបស់​លោក​គឺថា​"វិធី​ដ៏ឃោរឃៅ​ទាំងនេះ​មិនមែន​គ្រាន់តែ​មិនត្រឹមត្រូវ​តាម​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ជា​ប្រទេស​ជាតិ​មួយ​ប៉ុណ្ណោះទេ​ ក៏ប៉ុន្តែ​វា​ក៏​មិន​បម្រើកិច្ចខិតខំប្រឹងប្រែង​ប្រឆាំង​នឹង​ភេរវកម្ម​ដ៏ទូលំទូលាយ​របស់​យើងឬ​ផល​ប្រយោជន៍​សន្តិសុខ​ជាតិ​របស់​យើងទេ។"លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍ថា​លោកនឹង"ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា​យើង​នឹង​មិន​ប្រើ​វិធី​ទាំង​នោះ​ទៀតទេ"៕