អាមេរិក​ដាក់​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ប្រឹងប្រែង​តិចតួច​នៃ​ការទប់ស្កាត់​ការជួញដូរ​មនុស្ស

របាយការណ៍​ប្រចាំឆ្នាំ​ចុងក្រោយ​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ស្តីពី​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ពិភពលោក។ ​

បើតាម​របាយការណ៍​ចុងក្រោយ​សម្រាប់​ឆ្នាំ​២០២០ នេះ ​ដែលចេញ​ផ្សាយ​នៅ​សប្តាហ៍នេះ​ ក្រសួងការបរទេស​អាមេរិក ​បានចាប់​ផ្តើម​ពីការ​បញ្ជាក់​ចំៗថា​ រដ្ឋាភិបាល​កម្ពុជា ​មិនបាន​ចាត់​វិធានការដល់​កម្រិត​ស្តង់ដា​អប្បរមា​ពេញលេញ ​ក្នុងការ​កម្ចាត់​ការជួញ​ដូរ​មនុស្ស​នៅឡើ​យ​ទេ។

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ចុងក្រោយ​ ស្តីពី​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ពិភពលោក​ សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​ប្រទេស​កម្ពុជា ​ស្ថិតនៅក្នុង​ចំណាត់​ថ្នាក់​ ដែលមាន​ការប្រឹង​ប្រែង​ទប់ស្កាត់​អំពើជួញដូរ​មនុស្ស​ដែរ ​តែមិន​ទាន់​ដល់​កម្រិត​ស្តង់ដា​ ឬ​ហៅថា​ Tear 2 ​ក្រោមការ​ឃ្លាំមើល​នៅឡើយទេ។

បើតាម​របាយការណ៍​ចុងក្រោយ​សម្រាប់​ឆ្នាំ​២០២០ នេះ ​ដែលចេញ​ផ្សាយ​នៅ​សប្តាហ៍នេះ​ ក្រសួងការបរទេស​អាមេរិក ​បានចាប់​ផ្តើម​ពីការ​បញ្ជាក់​ចំៗថា​ រដ្ឋាភិបាល​កម្ពុជា ​មិនបាន​ចាត់​វិធានការដល់​កម្រិត​ស្តង់ដា​អប្បរមា​ពេញលេញ ​ក្នុងការ​កម្ចាត់​ការជួញ​ដូរ​មនុស្ស​នៅឡើ​យ​ទេ។

បញ្ហា​ទាំងនោះ​រាប់បញ្ចូល​ទាំង​បញ្ហា​គ្មាន​កិច្ចប្រឹង​ប្រែង​ប្រមូល​ទិន្នន័យ ​ឬ ចែក​រំលែក​ព័ត៌មាន​សំខាន់ៗ​អំពី​កិច្ចប្រឹង​ប្រែង​របស់​អាជ្ញាធរ ​អំពើ​ពុករលួយ​នាំឲ្យ​រំខានដល់​ប្រតិបត្តិការ​របស់​មន្ត្រីអនុវត្តន៍​ច្បាប់​ ដំណើរការ​នីតិវិធី​ព្រហ្មទណ្ឌ​ ហើយនឹង​ការផ្តល់​សេវាកម្ម​ដល់​ជនរងគ្រោះ​។ របាយ​ការណ៍ ​ក៏បាន​បន្ថែមថា​ ការមិន​បាន​ស៊ើបអង្កេត​ទាក់ទង​នឹងការ​ជួញដូរ ​ការមិន​បាន​បង្កើត​ប្រព័ន្ធឃ្លាំមើល​តុលាការ​ ដែលនាំ​ឲ្យជន​សង្ស័យ​រួចខ្លួន ​ហើយនឹង​បញ្ហា​ផ្សេងៗទៀត​ ដែល​មិនបោះ​ជំហានរីក​ចម្រើន​តាំងពី​ពេល​ចេញ​របាយការណ៍​ឆ្នាំ​មុន​ ដែល​ការណ៍នេះ​ នាំឲ្យ​កម្ពុជា​ស្ថិតក្នុងចំណាត់​ថ្នាក់ប្រឹងប្រែង​តិច​តួច​ ឬ ​ហៅថា ​Tear 2 ​Watchlist។

ទោះជា​យ៉ាងនេះក្តី ​របាយការណ៍​ក្រសួងការ​បរទេស​អាមេរិក ​ក៏បាន​ទទួល​ស្គាល់​ថា​អាជ្ញាធររដ្ឋាភិបាល ​មានការ​ប្រឹងប្រែង​លើវិស័យ​ខ្លះ​ដែរ ​ដូចជា​ការបន្ត​ចាប់កាត់ទោស​អ្នកជួញដូរ ​ការបង្កើតផែនការ​សកម្មភាព​៥ឆ្នាំ ​ហើយនឹង​បច្ចេក​វិជ្ជា​ប្រមូល​ព័ត៌មាន។

នៅក្នុងការ​បើក​សម្ភោធរ​បាយការណ៍​ឆ្នាំនេះ​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​អាមេរិក ​លោក Mike Pompeo​ បានថ្លែងថា​ ក្នុងរយ:ពេល​២០ ឆ្នាំ​កន្លងទៅ​នេះ ​របាយការណ៍​ស្តីពីការ​ជួញដូរ​មនុស្ស ​បានបង្ហាញ​ឲ្យសហរដ្ឋ​អាមេរិក​ជឿថា​ អំពើ​ជួញដូរ​មនុស្ស ​គឺជាការ​គំរាម​ដល់​ពិភពលោក ​ដែលតម្រូវ​ឲ្យមានការ​ឆ្លើយតប​ជាសកល។​ លោកបាន​បន្ថែម​តាមខ្លឹមសារ​ដើម​ទៀតថា ​ក្រុមអ្នក​ជួញដូរ​ កំពុងរារាំង​មនុស្ស​ចំនួនជិត​២៥ លាននាក់ ​ចាប់ពី​សិទ្ធិ​ជាមូលដ្ឋាន​របស់​ជនរងគ្រោះ​ ដល់​សិទ្ធិ​សេរីភាពពួកគេ ​និង ​បង្ខំឲ្យ​ជនរងគ្រោះ​រស់នៅក្នុង​ជីវិត​ទាសភាព ​ដើម្បី​បម្រើឲ្យ​ផលប្រយោជន៍​ដល់​ក្រុមអ្នក​ជួញដូរ​ពួកគេ៕