អាមេរិក​ជំរុញ​ឱ្យ​មាន​ការ​ការពារ​ជា​សកល​សម្រាប់​ការគំរាមកំហែង​បង្ក​ឡើង​ដោយ AI

Your browser doesn’t support HTML5

អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកស្រី Kamala Harris និយាយថា មេដឹកនាំមាន «កាតព្វកិច្ច​គុណ​ធម៌ សីលធម៌ និងសង្គម» ក្នុងការ​ការពារ​មនុស្ស​ពីគ្រោះថ្នាក់ ដែល​បង្ក​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត ឬ​ AI។ អ្នកស្រី​កំពុង​ជំរុញ​ឱ្យ​មាន​ផែនការ​ជា​សកល​នៅ​ឯ​កិច្ចប្រជុំកំពូល​មួយ​លើ​ប្រធានបទ AI នៅ​ទីក្រុង​ឡុងដ៍។ អ្នកវិភាគ​យល់ស្រប​ហើយ​និយាយថា​ធាតុ​មួយ​ដែល​ត្រូវតែមាន​រហូត​ គឺ​ការត្រួត​ពិនិត្យ​លើ​ AI ដោយ​មនុស្ស។ អ្នកស្រី​ Anita Powell នៃ VOA រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែសម្រួល៖