សហរដ្ឋ​​​អាមេរិក​​​ប្ដេជ្ញា​​​ជួយ​​​ទប់​​​ស្កាត់​​​ការ​​​រាត​​​ត្បាត​​​ជំងឺ​​​អេបូឡា

Firefighters search for landslide survivors among debris of destroyed buildings in Shenzhen, Guangdong province, China, Dec. 21, 2015.

លោកប្រធានា​ធិបតី ​បារ៉ាក់ ​អូបាម៉ា ​មាន​ប្រ​សាសន៍​ថា ​សហរដ្ឋ​អាមេរិក​បាន​តាំង​ចិត្តធ្វើ​ការ​ជាមួយ​ប្រទេស​សេរ៉ាលេអូន​ ​លីប៉េរីយ៉ា និង​ជាមួយ​គូ​អន្តរជាតិ​ផ្សេង​ទៀត​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​អេបូឡា​ដែល​បាន​នាំ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ជាង​១​ពាន់​នាក់​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច។

​សេតវិមាន​ប្រាប់​ឲ្យដឹង​ថា ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​សង្កត់​ការ​តាំង​ចិត្ត​របស់លោក​នៅ​ក្នុង​ការ​សន្ទនា​ទូរស័ព្ទ​ដាច់​ៗ​ពីគ្នាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​លោកស្រី​ប្រធានា​ធិបតី Ellen Johnson Sirleaf ​នៃ​ប្រទេស​លីប៉េរីយ៉ា​និង​ប្រធានាធិបតី​ Ernest Bai Koroma ​នៃ​ប្រទេស​សេរ៉ាលេអូន។

​លោក​ប្រធានា​ធិបតី ​ក៏​បាន​ចូល​រួម​រំលែក​ទុកដល់​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​នោះ​ផង​ដែរ។

​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាឲ្យ​សមាជិក​ក្រុម​គ្រួសារ​បុគ្គលិក​ស្ថាន​ទូតសហរដ្ឋ​អាមេរិក​ក្នុងទីក្រុង Freetown នៃ​ប្រទេស​សេរ៉ាលេអូន​ឱ្យ​ចាកចេញ៕