អាមេរិកនិងប៉ាពូអាស៊ីនូវែលហ្គីណេ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី
Your browser doesn’t support HTML5
សហរដ្ឋអាមេរិកនិងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខចំនួន ២ កាលពីថ្ងៃចន្ទ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសប៉ាពូនូវែលហ្គីណេ។ កិច្ចព្រមព្រៀងទាំងនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិកនៅក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ប៉ុន្តែ តំបន់ប៉ាស៊ីហ្វិកចង់បានការប្រឡូកជាបន្តជានិច្ចពីសហរដ្ឋអាមេរិក។ លោក Bill Gallo រាយការណ៍អំពីរឿងនេះពីទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួល៕