សហរដ្ឋអាមេរិក​ត្រូវ​ការ​ជំនួយ​ពី​ជប៉ុន​​​ដើម្បី​ជំរុញ​ផលិតកម្ម​ការពារ​ជាតិ​របស់​ខ្លួន

រូបឯកសារ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel ថ្លែងសុន្ទរកថានៅឯនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan របស់កងទ័ពជើងទឹកអាមេរិក នៅមូលដ្ឋាន Yokosuka របស់កងទ័ពជើងទឹកអាមេរិក ក្នុងទីក្រុង Yokosuka ភាគខាងត្បូងទីក្រុងតូក្យូ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក​ត្រូវ​ការឱ្យ​ជប៉ុន​ជួយ​ក្នុង​ការ​ដោះស្រាយនឹងការប្រឈម​ជា​យុទ្ធសាស្រ្តនៅ​អឺរ៉ុបនិង​អាស៊ី​ ដែលធ្វើ​ឱ្យ​ឧស្សាហកម្ម​ការពារជាតិ​របស់​ខ្លួន​ជាប់គាំង។ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​ប្រទេស​ជប៉ុន​ ​ដែល​បាន​និយាយកាល​ពី​ថ្ងៃ​ចន្ទ​ ​ខណៈពេល​ដែល​ប្រទេស​ជា​ច្រើនបាន​ចាប់ផ្តើម​ការពិភាក្សា​លើ​កិច្ចសហប្រតិតបត្តិការឧស្សាហកម្ម​យោធា។ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

លោក​Rahm Emanuel បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ «យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​យើង​តម្រូវ​ឱ្យ​យើង​ទទួល​ខុសត្រូវ​លើ​ផ្នែក​មួយនិង​ជា​ច្រើន នោះ​គឺសង្រ្គាម​ដ៏​សំខាន់​មួយ​និងមួយ​ទៀត​គឺ​ការ​ប្រឈម​មួយ​ ​ជា​មួយ​នឹង​សង្គ្រាមទាំង​នៅ​ក្នុងប្រទេស​អ៊ុយក្រែន​និង​តំបន់មជ្ឈិមបូព៌ា។ ​ការ​រក្សា​នូវ​លទ្ធភាព​ទប់ស្កាត់​ជាមុន​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​របស់​យើងក្នុង​តំបន់​អាស៊ី​ខាងកើត ដូច​អ្នក​ដែលបាន​ឃើញ​រួចហើយ​ គឺ​យើង​ស្ថិត​ក្នុង​ជម្រើសពីរ​បូក»។ ​

កាល​ពី​ថ្ងៃ​អាទិត្យ ជប៉ុន​និង​សហរដ្ឋអាមេរិក​ បាន​ចាប់​ផ្តើម​ការ​ពិភាក្សាជា​លើក​ដំបូងក្នុងទីក្រុង​តូក្យូ​ លើ​ការ​បង្កើតកិច្ចសហការ​ឧស្សាហកម្ម​ការពារ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ នៅ​ក្រោមវេទិកាអាមេរិក​ជប៉ុន​ ស្តី​ពីកិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​ការពារ​ជាតិ​ ការ​ទទួល​បាន និង​ស្ថិរភាព​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ដោយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ​Fumio Kishida ​និងប្រធានាធិបតី​អាមេរិក​លោក Joe Biden។

ការពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះរវាងរដ្ឋលេខាធិការក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ William A. LaPlante​ ទទួល​បន្ទុក​ការងារ​ចីរភាព​និង​ការទិញ​ ជា​មួយលោក​ Masaki Fukasawa​ ប្រធានទី​ភ្នាក់ងារ​ផ្នែក​ទិញរបស់​ជប៉ុន​ បច្ចេកវិទ្យា​ ​និង​ភស្តុភារ​ នឹងផ្តោត​ទៅ​លើ​ការ​ជួសជុល​នាវាក្នុង​ប្រទេស​ជប៉ុន​ ​ដែល​ធ្វើ​ឱ្យអាមេរិក​មានកន្លែងច្រើន ក្នុង​ការ​ផលិតនាវា​ចម្បាំង​បាន​ច្រើន​ថែម​ទៀត។​

លោក​បន្ថែម​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​លើផ្នែក​ដ៏សំខាន់មួយ​ទៀតរវាង​ជប៉ុន​និង​អាមេរិក​ គឺ​ការ​ជួសជុលយន្តហោះ​ ការ​ផលិត​គ្រាប់​មីស៊ីល​ និង​ភាព​ស៊ូធន់ទៅ​នឹង​សង្វាក់ផ្គត់ផ្គង់​ផ្នែក​យោធា។

ជប៉ុន​និង​សហរដ្ឋអាមេរិកបាន​ស្ថាបនា​រួច​ហើយ​នូវប្រព័ន្ធ​ការពារគ្រាប់​មីស៊ីល​រួម​គ្នា​មួយ​ ហើយ​រដ្ឋាភិបាល​ក្រុង​តូក្យូ​ក៏​បាន​ឯកភាព​ផង​ដែរ​ ​ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធ​ការពារ​មីស៊ីល​ Patriot PAC3 ទៅ​ឱ្យ​សហរដ្ឋអាមេរិក​៕​