មន្រ្តី​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក​បន្ត​ពិភាក្សា​ជន​ចំណាក​ស្រុក​ខណៈការ​គំរាម​កំហែង​យក​ពន្ធគយ​រីក​កាន់​តែ​ធំ

រូបឯកសារ៖ រូបថត​របស់​មន្ត្រី​គយ​និង​ការពារ​ព្រំដែន​បង្ហាញ​ពី​មនុស្ស​១០៣៦​នាក់ ដែល​បាន​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​ម៉ិកស៊ិក​ នៅ​ក្រុង El Paso រដ្ឋ​តិចសាស កាល​ពី​ខែ​ឧសភា។

សហរដ្ឋ​អាមេរិកនៅ​តែ​មាន​ផែនការដាក់​ពន្ធគយចំនួន​៥​ភាគរយ​លើ​ទំនិញ​របស់​ប្រទេស​ម៉ិកស៊ិកនៅ​ថ្ងៃ​ចន្ទ ​ថ្វី​បើ​មាន​ការ​ជឿន​លឿន​ក្នុង​ការ​ចរចា​សន្តិសុខ​ព្រំ​ដែន​ដែល​បាន​ចូល​ថ្ងៃ​ទី៣​ នៅ​ថ្ងៃ​សុក្រ។

លោកស្រី ​Sara Snaders​ អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ក្រុម​អ្នក​ចរចា​សហរដ្ឋ​អាមេរិកនិង​ម៉ិកស៊ិក ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​បី​បួន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ក៏ប៉ុន្តែ ​នៅ​ពេល​ឥឡូវ​នេះ ​យើង​នៅ​តែ​យក​ពន្ធគយ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខនេះ»។

ការ​ព្រមាននៅ​ពេល​ថ្មីៗ​នេះ​របស់​លោក​ស្រី ​Sanders​ បាន​ធ្វើ​ឡើង​ទៅ​កាន់​ក្រុម​អ្ន​ក​យក​ព័ត៌មាន​នៅ​លើ​យន្តហោះ​ពិសេស​របស់​ប្រធានា​ធិបតី ​Air Force One​ នៅ​ក្នុង​ប្រទេស​អៀវឡង់​ នៅ​ពេល​ដែល​ប្រធានា​ធិបតី​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ប្រុង​ប្រៀប​វិល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ។

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក ​បាន​វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចា​វិញ​កាល​ពី​ថ្ងៃ​សុក្ រ​ដើម្បី​ស្វែង​រក​មធ្យោបាយ​ទប់​ស្កាត់​លំហូរ​ជំ​ចំណាក​ស្រុក​មក​ពី​តំបន់​អាមេរិក​កណ្តាល ​ដែល​បាន​ឆ្លង​កាត់​ព្រំ​ដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ​ដែល​កំពុង​គំរាម​កំហែង​ពាណិជ្ជកម្ម​រវា​ង​ប្រទេស​ជិត​ខាង​ទាំង​២​នេះ។

​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ប្រទេស​ម៉ិកស៊ិក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ឲ្យ​ធ្វើ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ទប់​ស្កាត់​ការកើនឡើង​នូវជន​ចំណាក​ស្រុក ​ដោយ​ប្រធានា​ធិបតី​បាន​បន្ត​ការ​គំរាម​កំហែង​យក​ពន្ធគយ​លើ​ការ​នាំ​ចូល​ទំនិញ​ម៉ិកស៊ិក​នៅ​សប្តាហ៍​ក្រោយ ​ប្រសិន​បើ​មិន​មាន​ការ​ព្រម​ព្រៀង​គ្នា​នោះ​ទេ៕