សមាជិក​សភា​អាមេរិក​ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជួយ​អាជីវកម្ម​តូចៗ និង​មន្ទីរពេទ្យ

លោក Steny Hoyer ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តីពី​វិស័យ​សុខាភិបាល នៅ​ក្នុង​វិមានសភា Capitol Hill កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​លើ​កញ្ចប់​ថវិកា​ចំនួន ៤៥០ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​អាជីវកម្ម​តូចៗ និង​មន្ទីរពេទ្យ នៅ​ក្នុង​វិធានការ​ថ្មី​ចុង​ក្រោយ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩។

ព្រឹទ្ធសភា​អាមេរិក​អាច​បោះ​ឆ្នោត​លើ​សំណើ​ច្បាប់​នេះ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Steny Hoyer មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋសភា បាន​និយាយ​ថា ប្រសិនបើ​ព្រឹទ្ធសភា​អនុម័ត​លើ​សំណើ​ច្បាប់​នេះ​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋសភា «អាច​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍» ដើម្បី​ពិចារណា​លើ​សំណើ​ច្បាប់​នេះ។

ថវិកា​ភាគ​ច្រើន​នៃ​កញ្ចប់​ថវិកា​នេះ​គឺ​សំដៅ​លើ​អាជីវកម្ម​តូចៗ​ដែល​មិន​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​កាល​ពី​លើក​ដំបូង។

សម្រាប់​កញ្ចប់​ថវិកា​លើក​នេះ ប្រសិនបើ​កន្លែង​អាជីវកម្ម​ណា​ប្រើ​ថវិកា​ជំនួយ​បើក​ប្រាក់​បៀវត្សរ៍​ឲ្យ​បុគ្គលិក​នៅ​ក្នុង​អំឡុង​ពេល ២ ខែ​ខាង​មុខ នោះ​រដ្ឋាភិបាល​នឹង​ទទួល​ខុស​ត្រូវ​សម្រាប់​រាល់​ការ​ចំណាយ​ទាំង​នេះ ហើយ​កន្លែង​អាជីវកម្ម​នោះ​មិន​ចាំបាច់​សង​វិញ​ទេ។

រដ្ឋាភិបាល​ចង់​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​នៅ​មាន​ការងារ​ធ្វើ និង​ចង់​ឲ្យ​កន្លែង​អាជីវកម្ម​នានា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​បង្កើន​សកម្មភាព​របស់​ខ្លួន នៅ​ពេល​ដែល​ស្ថានការណ៍​វិបត្តិ​ជំងឺ​កូវីដ ១៩ មាន​សុវត្ថិភាព​សម្រាប់​អតិថិជន៕