សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើលោក Putin

Your browser doesn’t support HTML5

សហរដ្ឋ​អាមេរិករួម​ជាមួយ​នឹង​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី។ សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី Joe Biden បាន​ចូលរួម​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​អង្គការ​អូតង់ តាម​ប្រព័ន្ធអនឡាញ​ ដែល​ក្រុម​សម្ព័ន្ធមិត្ត​របស់អង្គការ​​អូតង់​បាន​យល់ព្រម​ឲ្យ​​មាន​បេសកកម្ម​ឆ្លើយតប​របស់​អង្គការ​អូតង់​ធ្វើ​ប្រតិបត្តិការ​ ដោយ​បញ្ជូន​កង​កម្លាំង​បន្ថែម​ទៀត​ចូល​តំបន់​ភាគ​ខាង​កើត​នៃ​ដែនដី​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់។ អ្នកស្រី  Patsy Widakuswara អ្នកយក​ព័ត៌មាន​ឲ្យ VOA ប្រចាំ​សេតវិមាន រាយការណ៍​លម្អិត​ជុំវិញ​រឿង​នេះ​ ហើយ​អ្នកនាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៕