សភា​សហរដ្ឋអាមេរិក​បោះឆ្នោត​សម្រេច​ទៅលើ​ច្បាប់​ពន្ធដារ​របស់​គណបក្ស​សាធារណរដ្ឋ

សមាជិក​ព្រឹទ្ធសភា​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ជួប​ជាមួយ​នឹង​លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​កែប្រែ​ច្បាប់​ពន្ធដារ​អាមេរិក នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។

សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃអង្គារ​បាន​បោះឆ្នោត​ទៅ​ច្បាប់​ពន្ធដារ​ដែល​មាន​ទឹក​ប្រាក់១,៥ទ្រីលាន​ដុល្លារ​របស់​គណបក្ស​សាធារណរដ្ឋ​ ដែល​ផ្តល់​ការ​លើកលែង​ដល់​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ ប៉ុន្តែ​ផ្តល់​អត្ថប្រយោជន៍​ភាគច្រើន​ដល់​ពួកអ្នកមាន​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​ពន្ធដា​អព្យាក្រឹត​ប្រាប់​ឲ្យ​ដឹង។

មេដឹកនាំ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក Mitch McConnell បាន​ថ្លែង​ថា​ បន្ទាប់​ពី​ការបោះឆ្នោត​នៅ​សភា​រួច​ហើយ​ ព្រឹទ្ធសភា​បាន​បោះឆ្នោត​ទៅលើ​ច្បាប់​នេះ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ដដែល។ ប្រសិន​ស្ថាប័ន​ទាំងពីរ​នេះ​អនុម័ត​ទៅ​លើ​ច្បាប់​នេះ ​គេ​នឹង​បញ្ចូន​ច្បាប់​នេះ​ទៅ​លោក​ប្រធានាធិបតី Donald Trump ចុះ​ហត្ថលេខា​សម្រេច​ដើម្បី​កែប្រែ​ច្បាប់ពន្ធដា​ររបស់​សហរដ្ឋ​អាមេរិក​ដ៏​ស្មុគស្មាញ​នេះ​ ដែល​មាន​រយៈពេល​ជាង៣០ឆ្នាំ​មក​ហើយ​ ហើយ​ការណ៍នេះ​នឹង​បង្ហាញ​ពី​ជ័យជម្នះ​របស់​លោក Trump នៅ​ក្នុង​កំណែ​ទម្រង់​ច្បាប់​ជា​លើក​ទី១​របស់​លោក។

មជ្ឈមណ្ឌល​គោលនយោបាយ​ពន្ធដារ​អព្យាក្រឹត​ កាល​ពី​ថ្ងៃចន្ទ​បាន​សន្និដ្ឋាន​ថា​ ច្បាប់​ពន្ធដារ​នេះ​នឹងកាត់ពន្ធ​ពី​ពលរដ្ឋអាមេរិក​ចំនួន៩៥ភាគរយ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ច្បាប់​នេះ​នឹង​កាត់ពន្ធ​ពី​ពួកអ្នកមាន​ចំណូល​ច្រើន​ តិចជាង​អ្នកមាន​ចំណូលទាប៕