ចំណងទាក់​ទង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ក្នុងវិស័យ​សិល្បៈ​និងការ​អប់​រំកាន់​តែ​រឹងមាំ​ឡើង

ស្រ្តី​ទី ១​របស់​សហរដ្ឋអាមេរិក​អ្នកស្រី Melania Trump និង​ស្រ្តី​ទី១​របស់​ចិន​អ្នកស្រី​ Peng Liyuan កំពុង​មើល​សិស្ស​សម្តែង​ក្នុង​ទស្សនកិច្ច​របស់ពួកគាត់​នៅ​សាលាសិល្បៈ Bak Middle ក្នុង​ទីក្រុង​ West Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី​០៧ មេសា ២០១៧។

ស្តីពី​ផ្នែក​នយោបាយ​និង​យោធា ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​ជារឿយៗ រដ្ឋាភិបាល​ទាំង២​មានការ​តាន​តឹង។ ទោះ​យ៉ាង​ណាក៏ដោយ ​ក្នុង​វិស័យ​សិល្បៈ​និង​ការ​សិក្សា​អប់​រំ ​មនុស្ស​ជា​ច្រើន​និយាយថា ទំនាក់​ទំនង​នេះកំពុងកាន់​តែ​រឹង​មាំ​ឡើង។ ​មាន​ការ​ជជែក​ដេញក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ថាតើ​ចំណង​ទាក់​ទង​ទាំង​នេះ​ជា​សញ្ញា​វិជ្ជមាន​ឬ​អវិជ្ជមាន។

អ្នក​ខ្លះ​និយាយ​ថា ​នេះជា​ការ​ជឿនលឿន​ដែល​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ខាង​សេដ្ឋ​កិច្ច​និង​វប្បធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ទាំង២។

លោក Chris Fenton នៅវិទ្យាស្ថាន Trustee សហរដ្ឋ​អាមេរិក​និង​អាស៊ី​និង​ជា​ប្រ​ធា​នក្រុម​ហ៊ុ​កម្សាន្ត DMGបាន​និយាយថា «​នៅពេល​មនុស្ស​សហការណ៍​គ្នា​លើ​វិស័យ​ផ្សេង​ៗដូចជា​សិល្បៈ មាន​ការទាក់​ទាញ​ចិត្ត​ហើយ​ប្រសិនបើ វា​ដំណើរ​ការ​ល្អ ​អស់​លោក ​អ្នក ​មិនត្រឹម​តែមានពាណិជ្ជកម្ម​ដ៏​អស្ចារ្ស​នោះ​ទេ ​អស់​លោក ​អ្នក​ក៏មាន​ភាព​ជិតស្និទ្ធ​ខាង​ការ​ទូត​ដ៏​ខ្លាំង​រវាង​ប្រទេស​ទាំង២​ដែរ‍»។

នៅខែ​សីហា ​លោក Fenton នឹងដឹកនាំ​ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ចិន​ដើម្បីពិនិត្យ​មើល​ការរីកលូតលាស់​ខាង​វិស័យ​កម្សាន្ត និង​បណ្តាញ​ផ្សាយព័ត៌មាន​របស់​ចិនដោយ​មាន​ក្តី​សង្ឃឹម​ថា​នឹងមានការ​វិនិយោគទុន​កាន់​តែ​ច្រើន​ឡើង​នៅហូលីវូដ។

ចិន​ក៏​បាន​វិនិយោគទុន​ខាង​ការអប់រំ​ភាសា​និងវប្បធម៌ដល់​ពលរដ្ឋ​អាមេរិកាំង​តាមរយៈ​វិទ្យាស្ថាន​កុងហ្វូ។​ លោកស្រី Carol Chen ​គ្រូមតេយ្យ​សាលា​ភាសា​ចិន​កុកងឺ​និយាយ​ថា ​វិទ្យាស្ថាន​កុងហ្វូ​នៃ​សាកល​វិទ្យាល័យ California Los Angeles មាន​ធនធាន​ដ៏ល្អ​សម្រាប់​លោកស្រី​និង​សិស្ស​របស់​លោកស្រី។

រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ថវិកា​សាងសង់​វិទ្យាស្ថាន​កុងហ្វូជិត​៥រយ​នៅទូទាំង​សាកល​លោក ​ភាគ​ច្រើ​ន​នៅ​តាម​សាកលវិទ្យាល័យ៕