សហរដ្ឋ​អាមេរិក ធ្វើការ​ប្រហារ​ជីវិត​ដែល​មិន​មាន​ជា​យូរ​មក​ហើយ​ក្នុង​សប្តាហ៍​នេះ

រូបឯកសារ៖ នៅក្នុង​រូបថត ដែល​បាន​ថត​នៅ​ឆ្នាំ១៩៩៨​នេះ Wesley Ira Purkey (កណ្តាល) ត្រូវបាន​អមដំណើរ​ដោយ​មន្រ្តី​ប៉ូលិស​នៅ​ទីក្រុង កែនសាស ស៊ីធី នៃ​រដ្ឋកែនសាស បន្ទាប់ពី​លោក​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធនឹង​ការស្លាប់​របស់​ស្រ្តី​អាយុ៨០ឆ្នាំ​ម្នាក់ គឺ​អ្នកស្រី Mary Ruth Bales។

រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ធ្វើ​ការ​ប្រហារ​ជីវិត​ជន​ទី​ពីរ​ក្នុង​សប្តាហ៍​នេះ គឺ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​តុលាការកំពូល បានបើក​ផ្លូវ​ច្បាប់​ឲ្យ​ឃាតករ​រូប​នោះ​ អាច​ត្រូវ​ប្រហារ​ជីវិត​បាន។​

ឧក្រិដ្ឋជន Wesley Ira Purkey ត្រូវ​បាន​ប្រហារ​ជីវិត​តាម​ការ​ចាក់​ថ្នាំ​សម្លាប់​នៅ​ពន្ធនាគារ​សហព័ន្ធ​មួយ​កន្លែង​ក្នុង​រដ្ឋ Indiana ភាគ​កណ្តាល​ប្រទេស។​

នៅ​មុន​នោះ តុលាការ​ថ្នាក់​ក្រោម​មួយ​បាន​ចេញ​បទបញ្ជា​មួយ​ដើម្បី​ផ្អាក​ការ​ប្រហារ​ជីវិត​សិន ដើម្បី​ទទួល​សក្ខីកម្ម​ពី​មេធាវីលោក Purkey ប៉ុន្តែ​តុលាការ​កំពូល​អាមេរិក​បានសម្រេច​លុប​បទ​បញ្ជា​នេះ​ និង​បើក​ផ្លូវ​ឲ្យ​មាន​ការ​ប្រហារ​ជីវិត​ដែល​ដំបូង​ឡើយ​គ្រោង​ធ្វើ​កាល​ពី​ថ្ងៃ​ពុធ។

លោក Purkey ត្រូវ​បាន​កាត់​ឲ្យជាប់​ទោស​ប្រហារ​ជីវិត​ចំពោះ​ការ​សម្លាប់​ និង​កាត់​ជា​កង់​យុវតី​ម្នាក់​នៅ​ក្នុង​នៅ​ក្នុង​រដ្ឋ Missouri កាល​ពី​ឆ្នាំ​១៩៩៨។ ក្រោយ​មក ​លោក​ក៏​បាន​សារភាព​ថា​ មាន​កំហុស​ចំពោះ​ការ​សម្លាប់​ស្ត្រីអាយុ​៨០​ឆ្នាំ​ម្នាក់។

កាល​ពី​ថ្ងៃ​អង្គារ អាជ្ញាធរ​អាមេរិក​ បាន​ប្រហារ​ជីវិត​លោក Daniel Lewis Lee ដែល​បាន​ក្លាយ​ជា​ជន​ដំបូង​ដែល​ត្រូវ​ប្រហារ​ជីវិត​ដោយ​រដ្ឋាភិបាល​សហព័ន្ ធចាប់​តាំងពី​ឆ្នាំ​២០០៣​មក៕