ភ្នំពេញ —
តំណាងអង្គការឃ្លាំមើលការបោះឆ្នោតសំខាន់ៗចំនួនពីរនៅកម្ពុជា បានលើកឲ្យមានការពិភាក្សាឡើងវិញអំពីលទ្ធភាពនៃការបោះឆ្នោតជាកញ្ចប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង រាជធានី ស្រុកនិងខណ្ឌ។
ការលើកឡើងនេះស្របពេលដែលប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុង រាជធានី ស្រុកនិងខណ្ឌនៅថ្ងៃទី១៨ខែឧសភា ខាងមុខនេះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថាខុមហ្វ្រែលមានប្រសាសន៍ថាការធ្វើការបោះឆ្នោតបែបនេះបានជំរុញលទ្ធិប្រជាធិបតេយ្យផងនិងកាត់បន្ថយការចំណាយលើការរៀបចំការបោះឆ្នោតច្រើនដងផង។
«បើយើងដាក់ជាមួយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់យើងគ្រាន់តែបន្ថែមសន្លឹកឆ្នោតនិងហិបឆ្នោតហើយឧទាហរណ៍ យើងមានសន្លឹកឆ្នោតពណ៌លឿងសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់។ហើយសន្លឹកឆ្នោតពណ៌បៃតងសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ដូច្នេះគាត់បោះឆ្នោតក្នុងថ្ងៃតែមួយ ដាក់ក្នុងហិបឆ្នោតពីរផ្សេងគ្នា។ហើយយើងបានការបោះឆ្នោតផ្ទាល់ពីប្រជាជនផងនិងទី២យើងបានសន្សំថវិកាទៀត»។
យោងតាមលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង រាជធានីនិងស្រុកខណ្ឌនៅឆ្នាំនេះនឹងត្រូវចំណាយអស់ជាងមួយលានដុល្លារអាមេរិក។
ការបោះឆ្នោតនេះគឺជាការបោះឆ្នោតអសកល។ ពោលគឺមានតែក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន១១.៤៥៩នាក់តែប៉ុណ្ណោះដែលមានសិទ្ធិទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិបដើម្បីជ្រើសតាំងប្រធាននិងសមាជិកក្រុមប្រឹក្សាក្នុងខេត្តចំនួន២៤ រាជធានីចំនួនមួយ ក្រុង ស្រុកនិងខណ្ឌចំនួន១៩៧។
សរុបទាំងអស់មានប្រធាននិងសមាជិកក្រុមប្រឹក្សាជាង៣.០០០រូបសម្រាប់អណត្តិប្រាំឆ្នាំ។
ដោយឡែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កត់គឺជាការបោះឆ្នោតផ្ទាល់ដោយប្រជាពលរដ្ឋដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រដែរ។
លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅថានិកហ្វិកមានប្រសាសន៍ថាវាមានផលចំណេញស្រាប់ការប្តូរពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុកនិងខណ្ឌឲ្យពីអសកលទៅជាការបោះឆ្នោតសកល។ហើយជាពិសេសការបោះឆ្នោតប្រព្រឹត្តទៅចំថ្ងៃតែមួយជាមួយនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
«បើសិនជាបោះឲ្យហើយក្នុងមួយលើកតែម្តងទៅយើងបានក្រុមប្រឹក្សាថ្នាក់ក្រោមជាតិតែម្តង»។
មានគណបក្សនយោបាយចំនួនប្រាំបានចុះបញ្ជីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកនិងខណ្ឌនេះ។
គណបក្សនយោបាយទាំងនោះរួមមានតែគណបក្សប្រជាជនកម្ពុជាទេបានចុះបញ្ជីចូលរួមបោះឆ្នោតក្នុងខេត្តនិងរាជធានីទាំង២៥ក្នុងប្រទេសដែលរួមមាន១៩៧ក្រុង ស្រុកនិងខណ្ឌ។គណបក្សសង្គ្រោះជាតិបានចុះបញ្ជីក្នុងខេត្តនិងរាជធានីចំនួន២៤និង១៩៥ក្រុង ស្រុកនិងខណ្ឌដោយបោះបង់ចោលខេត្តកែប។
ដោយឡែកគណបក្សហ៊្វុនស៊ីនប៉ិចឈរឈ្មោះបោះឆ្នោតនៅក្នុងខេត្តចំនួនពីរនិង២៧ក្រុង ស្រុក ខណ្ឌតែប៉ុណ្ណោះគឺនៅខេត្តបាត់ដំបងនិងនៅខេត្តកំពង់ចាម។
រីឯគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យបានចុះបញ្ជីបោះឆ្នោតនៅក្នុងខេត្តចំនួនពីរដែលមានបួន ស្រុកនិងខណ្ឌនិងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានចុះបញ្ជីបោះឆ្នោតក្នុងស្រុកមួយប៉ុណ្ណោះនៃខេត្តកំពង់ចាម។
លោកគល់ បញ្ញា រំលឹកថាសង្គមស៊ីវិលបានបង្ហាញគំនិតនេះជាច្រើនលើកមកហើយប៉ុន្តែមិនមានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលនោះទេ។
លោកជាម យៀប ជាតំណាងរាស្ដ្រនិងជាសមាជិកក្រុមចរចាបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជាអំពីកិច្ចការកែទម្រង់បោះឆ្នោត។
លោកមានប្រសាសន៍ថាការកែប្រែរបៀបបោះឆ្នោតណាមួយតម្រូវឲ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឬរដ្ឋធម្មនុញ្ញតាមសំណើរបស់រដ្ឋាភិបាល។
លោកជាម យៀប ជឿថាការបោះឆ្នោតជាកញ្ចប់រវាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុកនិងខណ្ឌនឹងបង្កឲ្យមានភាពស្មុគស្មាញ។
«បើសិនជាយើងបោះឆ្នោតនៅឃុំសង្កាត់ជាមួយគ្នាផងនោះនឹងមានការលំបាកណាស់ព្រោះត្រូវមានរាជធានីផ្សេង ខេត្តក្រុងផ្សេងនិងស្រុកខណ្ឌផ្សេងនឹងនាំឲ្យប្រជាជនមានការភ័ន្តច្រឡំ។គ្រាន់តែបោះតែមួយលោកមានការភ័ន្តច្រឡំ»។
លោកជាម យៀប យល់ថាការបោះឆ្នោតអសកលសម្រាប់ជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុងស្រុកនិងខណ្ឌមិនត្រូវការចំណាយច្រើននោះទេដោយសារតែអង្គបោះឆ្នោតមានចំនួនតិចដូច្នោះវិសាលភាពនៃការរៀបចំការបោះឆ្នោតរួមតូចដែរ។
ក្រុមអង្គការយុវជនក្នុងពេលថ្មីៗបានស្នើឲ្យរដ្ឋាភិបាលប្តូរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុកនិងខណ្ឌឲ្យទៅជាការបោះឆ្នោតសកលវិញនិងជំរុញឲ្យបញ្ចូលបេក្ខជនជាយុវជនឲ្យបានច្រើនក្នុងការបោះឆ្នោតនេះ។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិគិតថាការបោះឆ្នោតដោយផ្ទាល់ដោយប្រជារាស្ត្រនឹងជួយជំរុញប្រសិទ្ធភាពការងាររបស់មន្ត្រីជាប់ឆ្នោត។
«ការបោះឆ្នោតដែលប្រជាពលរដ្ឋបានធ្វើសេចក្តីសម្រេចដោយផ្ទាល់ក្នុងការជ្រើសរើសមេដឹកនាំនៅក្នុងប្រទេសគឺជាការល្អពីព្រោះថាមេដឹកនាំនឹងខិតខំធ្វើការប្រកបដោយការទទួលខុសត្រូវជាងការបោះឆ្នោតដោយប្រយោល»។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពន្យល់ថាការកែប្រែការបោះឆ្នោតណាមួយមិនមែនជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ៕