អ្នកគូសសន្លឹកឆ្នោត«មិនទាន់សម្រេចចិត្ត»នៅ Michigan បញ្ជូនសញ្ញាដល់លោក Bidenឱ្យស្វែងរកបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា
Your browser doesn’t support HTML5
ខណៈដែលក្រុមអ្នកចរចាកំពុងជំរុញឱ្យមានបទឈប់បាញ់បណ្តោះអាសន្នមួយ ក្នុងតំបន់ហ្កាហ្សាមុនរដូវបួសតមអាហាររ៉ាម៉ាឌនចាប់ផ្តើម ក្រុមអ្នកបោះឆ្នោតក្នុងរដ្ឋ Michigan បានផ្ញើសារក្នុងភាពខឹងសម្បាដល់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលគាំទ្រយុទ្ធនាការអ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ជាង៣ម៉ឺននាក់ហើយរហូតដល់ពេលនេះ។ លទ្ធផលដំបូងបង្ហាញថាក្រុមអ្នកបោះឆ្នោតបឋមក្នុងបក្សប្រជាធិបតេយ្យចំនួន១៣ភាគរយក្នុងក្នុងរដ្ឋដ៏សំខាន់មួយនេះ ដែលមានជនជាតិអាមេរិកដើមកំណើតអារ៉ាប់រស់នៅច្រើនជាងគេបង្អស់បានគូសសន្លឹកឆ្នោត«មិនទាន់សម្រេចចិត្ត»ឬ «uncommitted» ដល់លោក Biden។ ប្រធានការិយាល័យអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍ជុំវិញរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕