ភូមិ​មួយ​របស់​​អ៊ុយក្រែន​រង​ការ​ខូចខាត​ខ្លាំង បន្ទាប់​ពី​រង​ការ​បាញ់​ផ្លោង​​​អស់​ជា​ច្រើន​ខែ​របស់​កង​ទ័ព​រុស្ស៊ី

Your browser doesn’t support HTML5

កង​រថ​គ្រោះ​រុស្ស៊ី​​បាន​សម្រុក​ចូល​ទៅ​ក្នុង​ទឹកដី Kherson របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ឈ្លានពាន​របស់​ខ្លួន​ទៅ​លើ​ប្រទេស​នេះ​ កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។​ ការ​រំដោះ​យក​ទីក្រុង​នេះ​មក​វិញ​ពី​រុស្ស៊ី​​​ក្នុង​សប្ដាហ៍​កន្លង​ទៅ​​ គឺ​ជា​ជ័យ​ជម្នះ​ដ៏​សំខាន់​មួយ​​ សម្រាប់​កង​កម្លាំង​​របស់​អ៊ុយក្រែន។ ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ ក៏​រយៈពេល​ជិត​៩​ខែ​កន្លង​ទៅ​​នៃ​សង្គ្រាម​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​​​នៅ​ក្នុង​តំបន់​ទាំង​មូល។​ ​លោក​ Yelyzaveta Krotyk រាយការណ៍​​រឿង​នេះ​ពី​​​តំបន់​ ​Mykolaiv ប្រទេស​​​អ៊ុយក្រែន ​​ហើយ​លោក​ ជ្រា វណ្ណារិទ្ធ​ ជូន​សេចក្តី​ប្រែ​សម្រួល៕