ប្រតិកម្មពលរដ្ឋ​អ៊ុយក្រែន​ចំពោះសុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក Biden​

Your browser doesn’t support HTML5

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ បាន​​ផ្តើម​សុន្ទរកថា​​ប្រចាំ​ឆ្នាំ​របស់​លោក​កាល​ពី​សប្តាហ៍​មុន​ ជា​មួយ​នឹង​ការអំពាវនាវឱ្យ​​បន្ត​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ ដែល​​ជា​ការ​ផ្តល់​ក្តី​សង្ឃឹម​ដល់​​ពលរដ្ឋ​អ៊ុយក្រែន​ថា​ ​កញ្ចប់​ជំនួយ​​​របស់​អាមេរិក​នឹង​ទទួលបានការ​អនុម័ត។ សេចក្តីព្រៀងច្បាប់ផ្តល់​ជំនួយ​បរទេស​​ ដែល​រួម​មាន​ជំនួយ​បន្ថែម​ទៀតសម្រាប់​អ៊ុយក្រែន​​ កំពុង​ប្រឈម​នឹង​ការ​ប្រឆាំង​​នៅ​រដ្ឋសភា​អាមេរិក​ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ។​ ​ អ្នក​យក​ព័ត៌មាន​វីអូអេ​​អ្នកស្រី​ Anna Chernikova រាយការណ៍​ជុំវិញ​រឿង​នេះ​​ពី​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន។ ​លោក​ ជ្រា វណ្ណារិទ្ធ ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖