ប្រធានាធិបតីប្រទេស អ៊ុយក្រែន (Ukraine) ថ្លែងថា ប្រទេសលោកនឹងធ្វើការបោះឆ្នោតមុនពេលកំណត់ ហើយសន្យាថានឹងបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចប់វិបត្តិនយោបាយដ៏សាហាវ ដែលបានរីករាលដាលយ៉ាងធំក្នុងពេលមួយសប្តាហ៍កន្លងទៅនេះ។
លោកប្រធានាធិបតី វីកទ័រ យ៉ានូកូវិច (Viktor Yanukovych) ក៏បានសន្យាដែរថា នឹងធ្វើការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីបន្ថយអំណាចរបស់ប្រធានាធិបតី។
សេចក្តីប្រកាសនេះបានធ្វើឡើងនៅក្រោយកិច្ចចរចាពេញមួយយប់រវាងអ្នកតំណាងនៃរដ្ឋាភិបាលនិងគណបក្សប្រឆាំង ដែលមានអ្នកការទូតនៃសហភាពអឺរ៉ុប ជាអ្នកជួយធ្វើការសម្របសម្រួល។ អ្នកការទូតជាន់ខ្ពស់ម្នាក់នៃសហភាព អឺរ៉ុប និយាយថា រដ្ឋាភិបាលនិងគណបក្សប្រឆាំងរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបឋមមួយនៅថ្ងៃសុក្រនេះ តែគណបក្សប្រឆាំងមិនបានធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ។
ទស្សនាការផ្សាយផ្ទាល់ពីក្រុងគៀវដោយ RFE/RL៖
នៅពេលដំណាលគ្នានោះ សេចក្តីរាយការណ៍និយាយថា គេបានឮស្នូរកាំភ្លើងនៅថ្ងៃសុក្រនេះ នៅជិតវិមានឯករាជ្យនៃទីក្រុង គ្យែហ្វ (Kyiv) ដែលជាទីតាំងធំនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ រដ្ឋាភិបាលបានដាក់ទោសការបាញ់កាំភ្លើងនេះទៅលើ ក្រុមបាតុករ ដែលបានវាយប្រយុទ្ធតទល់នឹងភ្នាក់ងារនគរបាល តែគេមិនអាចបញ្ជាក់ថាសេចក្តីរាយការណ៍នេះជារឿងពិតឬមិនពិតបានទេ៕