វិបត្តិ​អ៊ុយក្រែន៖ គ្រួសារ​បែកខ្ញែក​គ្នា ខណៈ​អំពើ​ហិង្សា​កើនឡើង

Your browser doesn’t support HTML5

ស្របពេល​រដ្ឋាភិបាល​រុស្ស៊ី ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​លើ​តំបន់​ពីរ​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​អ៊ុយក្រែន​ថា​ជា​ប្រទេស​ឯករាជ្យ ភាព​តានតឹង​នៅ​បន្ត​កើត​មាន​នៅ​តាម​តំបន់​ជាប់​ព្រំដែន​រវាង​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី។ ភាគី​ទាំង​សង​ខាង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ជា​អ្នក​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​ជម្លោះ​ដ៏​កាន់តែ​ស្មុគស្មាញ​មួយ​នេះ។ អ្នកស្រី Heather Murdock និង​លោក Yan Boechant អ្នក​យក​ព័ត៌មាន​ឲ្យ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​ភូមិ Novoluganske និង​ភូមិ Kozacha Lopan នៃ​ភាគ​ខាងកើត​អ៊ុយក្រែន។ អ្នក​នាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែ​សម្រួល៕