ស្រ្តីជនជាតិដើមភាគតិចពូនងរំពឹងចង់បានការគាំទ្រលើការការពារព្រៃឈើនិងដីសហគមន៍បន្ថែមក្រោយសន្និសីទ COP28

Your browser doesn’t support HTML5

ក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឬហៅកាត់ថាCOP28 ដែលមានមនុស្សជាង ៩ម៉ឺននាក់ មកពីប្រទេសជិត ២០០ ចូលរួម ស្រ្តីជនជាតិដើមភាគតិចពូនងពីកម្ពុជា ក៏បាននិងកំពុងចូលរួមសន្និសីទដ៏សំខាន់នេះផងដែរ។ ពួកគេបានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់ជនជាតិដើមភាគតិចនៅកម្ពុជា ដោយរំពឹងថា សន្និសីទនេះនឹងផ្តល់នូវការគាំទ្របន្ថែមលើការការពារព្រៃឈើ និងដីសហគមន៍របស់ជនជាតិដើមភាគតិច ដើម្បីឱ្តពួកគេអាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ (វីដេអូ​នេះ​ត្រូវ​បាន​ផលិតឡើង​ជា​ផ្នែក​មួយ​នៃ​ភាព​ជាដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធនឹង​ការប្រែប្រួល​អា​កាស​ធាតុឆ្នាំ​២០២៣​ ដែល​ជា​អាហារូបករណ៍​ផ្នែកសារ​ព័ត៌មាន​រៀបចំ​ដោយ ​Earth Journalism Network របស់អង្គការ​ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)