ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​នឹង​ចុះ​ហត្ថាលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចិន

លោក​ត្រាំ និង​លោក​ស៊ី ជួបគ្នា​ក្នុង​ពិធី​ញាំ​អាហារ​ពេល​ល្ងាច​នៅ​ក្នុង​សាល​នៃប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ២០១៧។

អនុស្សារណៈ​មួយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ «ដោយ​ឆ្លើយ​តប​នឹងភាពគឃ្លើន​ខាង​សេដ្ឋកិច្ច​នៃ​ប្រទេសចិន» នៅ​ក្នុង​ចំណាត់ការ​មួយ​ដែល​អាចកើន​ខ្លាំងឡើងៗ​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ពេញ​ទំហឹង​មួយ​រវាង​ប្រទេស​ទាំង​ពីរនេះ​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​ក្នុង​ពិភពលោក។​

សកម្មភាព​ខាង​ពាណិជ្ជកម្មទាំង​នេះ​របស់​ស.រ.អា.​មានឡើង​ ជាផ្នែក នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​ការ​លួច​និង​ការ​ផ្ទេរ​មិនត្រឹមត្រូវ​នៃ​បច្ចេកវិជ្ជា​អាមេរិកាំង​ទៅឱ្យ​ក្រុម​ហ៊ុន​ចិន។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាននិយាយ​នៅ​មុន​ការ​ប្រជុំ​ថា​ប្រទេស​ចិនប្រឆាំង​នឹង​សកម្មភាព​ជា​ឯកតោភាគីដោយ​ស.រ.អា.ហើយ​សង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ​នេះ​អាច​រក​ឃើញ​ដំណោះ​ស្រាយ​នាំ​ឱ្យ​មាន​អត្ថប្រយោជន៍​ទៅ​វិញទៅ​មកតាម​រយៈការ​សន្ទនា​គ្នា។

​មន្ត្រី​ស.រ.អា.បាន​និយាយ​ទៅ​កាន់អ្នកកាសែត​កាលពី​ថ្ងៃ​ពុធ​អំពី​ការ​ស៊ើបអង្កេត​ច្រើន​ខែ​របស់​ពួកគេតាម​រយៈមាត្រាលេខ​៣០១​នៃ​ច្បាប់ពាណិជ្ជកម្មកាលពី​ឆ្នាំ១៩៧៤អំពី​ការ​ប្រកប​ពាណិជ្ជកម្មរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ប្រទេស​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​បានចាត់ទុក​ប្រទេស​ចិនជាយូរយា​មក​ហើយ​ថា​បានរំលោភលើគោលការណ៍​ជា​មូលដ្ឋាន​នៃ​ពាណិជ្ជកម្ម​សាកល​ទោះ​ណា​ជា​ចិន​បានចូល​រួម​ក្នុង​អង្គការ​ពាណិជ្ជកម្មអន្តរជាតិកាលពី​ឆ្នាំ២០០១ក៏​ដោយ៕