ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា លោកនឹងតែងតាំងលោក Chad Wolf រដ្ឋមន្ត្រីស្តីទីរបស់ក្រសួងសន្តិសុខមាតុភូមិឲ្យធ្វើជារដ្ឋមន្ត្រីពេញសិទ្ធ។
លោកប្រធានាធិបតី Trump បានសរសេរនៅលើ Twitter ថា៖ «ខ្ញុំមានការសប្បាយរីករាយសូមជម្រាបជូនសាធារណជនអាមេរិកាំងថា លោក Chad Wolf រដ្ឋមន្រ្តីស្តីទីក្រសួងសន្តិសុខមាតុភូមិនឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីពេញសិទ្ធ។ លោក Chad បានធ្វើការងារដ៏អស្ចារ្ស ហើយយើងសូមសម្តែងនូវអំណរគុណចំពោះការបម្រើការ ងាររបស់លោក»។
លោក Wolf បានបម្រើការងារជារដ្ឋមន្ត្រីស្តីទីជិតមួយឆ្នាំ។
លោក Wolf បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំមានកិត្តិយសដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Trump ឲ្យដឹកនាំបុគ្គលិករបស់ក្រ សួងសន្តិសុខមាតុភូមិ ដើម្បីការពារប្រជាពលរដ្ឋអាមេរិកាំង។ ស្របពេលដែលមាតុ ភូមិប្រឈមនឹងការគំរាមកំហែងពីគ្រោះមហន្តរាយធម្មជាតិ ពួកអ្នកឆ្លៀតឱកាសហិង្សា ពួកទុច្ចរិតលួចចូលក្នុងប្រព័ន្ធកំព្យូទ័រ និងអង្គការឧក្រិដ្ឋកម្មឆ្លងប្រទេស បេស កកម្មរបស់ក្រសួងសន្តិសុខមាតុភូមិមានសារៈសំខាន់យ៉ាងខ្លាំង»។
លោក Wolf ត្រូវបានតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីស្ដីទីក្រសួងសន្តិសុខមាតុភូមិកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ មួយខែបន្ទាប់ពីលោក Kevin McAleena ដែលជាអ្នកកាន់តំណែងមុនលោក បានលាចេញពីតំណែងជារដ្ឋមន្រ្តីស្តីទីដែលកាន់តំណែងបានចំនួន ៦ ខែ។ លោក McAleena បានកាន់កាប់តំណែងនេះនៅខែមេសា ឆ្នាំ ២០១៩ នៅពេលដែលលោកស្រី Kirstjen Nielsen ដែលជារដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ បានលាចេញពីតំណែង បន្ទាប់ពីមានការខ្វែងគំនិតគ្នាអំពីគោលនយោបាយព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក៕