លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានទស្សន៍ទាយកាលពីថ្ងៃអង្គារ៍ថា សហរដ្ឋអាមេរិកនិងចិននឹង «មានទំនាក់ទំនងខាងពាណិជ្ជកម្មអស្ចារ្យ» ក៏ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្មនោះនឹងមានលក្ខណៈខុសប្លែកពីរបៀបដែលប្រធានាធិបតីមុនៗបានធ្វើ។
ថ្លែងទៅកាន់ក្រុមមេដឹកនាំពាណិជ្ជកម្មមួយ លោកប្រធានាធិបតីត្រាំបាននិយាយថា លោកចង់ឲ្យចិនធ្វើពាណិជ្ជកម្មឲ្យបានល្អ ក៏ប៉ុន្តែលោកក៏ចង់ឲ្យមានគោលនយោបាយចិនដែលធ្វើពាណិជ្ជកម្មប្រកបដោយភាពត្រឹមត្រូវជាមួយសហរដ្ឋអាមេរិកដែរ។
លោកប្រធានាធិបតីត្រាំជារឿយៗបានយកចិនជាទីដៅអ្វីដែលលោកនិយាយថា ទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយអតុល្យភាពដែលលោកប្រធានាធិបតីចង់កែប្រែដើម្បីផ្តល់អត្ថប្រយោជន៍ដល់កម្មករអាមេរិកាំង។ លោកប្រធានាធិបតីត្រាំបានអនុវត្តការយកពន្ធគយថ្មីលើទំនិញចិនដែលមានតម្លៃជាង៣០ពាន់លានដុល្លារ ហើយកាលពីថ្ងៃអង្គារ រដ្ឋបាលរបស់ប្រធានាធិបតីត្រាំបាននិយាយថា ការយកពន្ធគយក្នុងតម្លៃទំនិញជាង១៦ពាន់លានដុល្លារនឹងចូលជាធរមាននៅចុងខែនេះ។
ចិនបាននិយាយថា ខ្លួនមានផែនការតបតវិញដោយយកពន្ធគយរាប់ពាន់លានដុល្លារលើការនាំទំនិញចេញរបស់សហរដ្ឋអាមេរិក។ ចិនក៏បានបញ្ចេញតួលេខពាណិជ្ជកម្មកាលពីពេលថ្មីៗនេះកាលពីថ្ងៃអង្គារដែលបង្ហាញពីការកើនឡើងនូវការនាំទំនិញចេញកាលពីខែកក្កដា ថ្វីបើមានចំណាត់ការរបស់សហរដ្ឋអាមេរិកក៏ដោយ។