ក្រុម​មេធាវី​របស់​លោក Trump នឹង​បដិសេធ​ការ​កំណត់​លើ​ការ​ចែក​រំលែក​ព័ត៌មាន

Your browser doesn’t support HTML5

សមាជិក​នៃ​ក្រុម​មេធាវី​របស់​អតីត​ប្រធានាធិបតី​លោកDonald Trump និយាយ ​ថា​ពួកគេ​នឹង​ប្រឆាំង​នឹង​សំណើ​របស់​រដ្ឋអាជ្ញា​សហព័ន្ធ​ដើម្បី​កំណត់​អ្វី​ដែល​ពួកគេ​ចែក​រំលែក​ជា​សាធារណៈ​អំពី​ការចោទប្រកាន់​ចុងក្រោយ​នេះ​លើ​លោកTrump ។ ករណី​នេះ​ហាក់ដូច​ជា​មាន​ការ​ចម្រូងចម្រាស​កាន់​តែខ្លាំង​ ប៉ុន្តែ​ប្រតិកម្ម​ជា​សកល​កំពុង​កើត ឡើង​បន្តិច​ម្តងៗ។ អ្នកស្រី Veronica Balderas Iglesias នៃ VOA បាន​និយាយ​ជាមួយ​អ្នកវិភាគ​នយោបាយ​អំពី​មូលហេតុ​ដែល​បាន​កើត​មាន​ឡើង។ អ្នកស្រី​ ហុង ចិន្តា​ សូម​ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖