លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ បានដកប្រធានយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន គឺលោក Stephen Bannon ចេញពីក្រុមប្រឹក្សាសន្តិសុខជាតិ ដែលផ្ទុយពីការតែងតាំងកាលពីដំបូងឡើយ ដែលបានបង្កឲ្យមានភាពចម្រូងចម្រាសក្នុងចំណោមអ្នកជំនាញខាងគោលនយោបាយការបរទេសនៅក្នុងរដ្ឋធានី Washington។
អ្នកតំណាងរាស្ត្រមួយចំនួននិងអ្នកផ្សេងទៀតដែលតឹងតែងអស់រយៈពេលជាច្រើនឆ្នាំទៅលើសេចក្តីសម្រេចចិត្តលើគោលនយោបាយការបរទេសអាមេរិកបាននិយាយថា វាជាការមិនសាកសមនោះទេ ដែលលោក Bannon អ្នកសម្រេចចិត្តដ៏សំខាន់ បែរជាអ្នកបង្ករឿងនយោបាយ ដែលនាំឲ្យមានការរំខានដល់ទម្លាប់នយោបាយជាតិ កាន់តួនាទីខ្ពស់នៅក្នុងសេតវិមាន ដែលពិភាក្សាអំពីកង្វល់សន្តសុខជាតិដែលកាន់តែតឹងតែងទៅៗ។
មុនពេលចូលរួមក្នុងយុទ្ធនាការរបស់លោក Trump ដើម្បីប្រជែងយកតំណែងប្រធានាធិបតីកាលពីឆ្នាំមុន លោក Bannon គឺជាស្ថាបនិកសារព័ត៌មាន Breitbart ដែលជាសារព័ត៌មានស្តាំនិយមជ្រុល ផ្អែកលើគំនិតនិងអត្ថាធិប្បាយ ដែលលោកបានពណ៌នាថាជាកន្លែងសម្រាប់អ្នកស្តាំនិយមជ្រុល៕