ក្រុមការពារក្តីលោក ត្រាំ ប្រើយុទ្ធសាស្ត្រការពារក្តីខ្លាំងក្លាប្រឆាំងនឹងបទទម្លាក់ប្រធានាធិបតី
Your browser doesn’t support HTML5
ស្របពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យត្រៀមខ្លួនសម្រាប់ការជំនុំជម្រះទោសលោកប្រធានាធិបតី Donald Trump នៅព្រឹទ្ធសភា សេតវិមានកំពុងតែប្រើយុទ្ធសាស្ត្រការពារក្តីខ្លាំងក្លា ដោយអះអាងថា លោកប្រធានាធិបតីមិនបានប្រព្រឹត្តិអំពីដែលសមនឹងទម្លាក់លោកពីតំណែងទេ ហើយថាលោកមិនគួរត្រូវដកចេញពីតំណែងនោះទេ។ អ្នកស្រី Patsy Widakuswara អ្នកឆ្លងឆ្លើយព័ត៌មានវីអូអេប្រចាំសេតវិមាន រាយការណ៍លម្អិតអំពីរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល។