តើការចោទប្រកាន់លោក Trump មានន័យយ៉ាងម៉េចសម្រាប់ការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤ របស់លោក?
Your browser doesn’t support HTML5
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ កាលពីដើមសប្តាហ៍មុនពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅទីក្រុង New York ដើម្បីលាក់បាំងតួនាទីរបស់លោកក្នុងការបង់ប្រាក់បំបិទមាត់ឱ្យតារាភាពយន្តអាសអាភាសម្នាក់មុនការបោះឆ្នោតឆ្នាំ ២០១៦ ។ ប្រធានការិយាល័យវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍ថា តើការចោទប្រកាន់មិនធ្លាប់មានពីមុននេះអាចបន្ថែមចម្ងល់ថ្មីនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ឬក៏យ៉ាងណា។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល។