លោក Trump រង​ការ​ចោទប្រកាន់​ពី​បទ​​រក្សាទុក​​ដោយ​ចេតនា​ផែនការ​យោធា​អាមេរិក​ដើម្បី​វាយប្រហារ​​អ៊ីរ៉ង់

  • Cindy​ Saine​

Your browser doesn’t support HTML5

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កក្កដា​ពី​បទ​រក្សាទុក​ដោយ​ខុស​ច្បាប់​នូវ​ឯកសារ​សម្ងាត់​ដែល​លម្អិត​ពី​ផែនការ​នៃ​ប្រតិបត្តិការ​វាយ​ប្រហារ​​យោធា​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់ ហើយ​នឹង​ការ​ប៉ុនប៉ង​២​ទៀត​ដើម្បី​«កែប្រែ កម្ទេច ធ្វើ​ឱ្យ​ខូច​ឬ​លាក់​បាំង​ភ័ស្តុតាង»​ក្នុង​អំឡុង​ពេល​នៃ​ការ​ស៊ើប​អង្កេត​ឯកសារ​សម្ងាត់​ដែល​លោក​បាន​យក​ទៅ​កាន់​គេហដ្ឋាន Mar-a-Lago របស់​លោក​នៅ​ក្នុង​រដ្ឋ Florida។ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាន់​ខ្ពស់​​ផ្នែក​ការទូត​របស់​វីអូអេ​អ្នក​ស្រី Cindy Saine រាយការណ៍​អំពី​រឿង​នេះ។ លោក សាយ មុន្នី ​ជូន​សេចក្ដី​ប្រែ​សម្រួល​ដូចតទៅ៕