លោក Trump និយាយផ្ទុយពីនាយក CDC ទាក់ទិននឹងរឿងវ៉ាក់សាំង និងម៉ាស់
Your browser doesn’t support HTML5
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ ទី ១៦ ខែកញ្ញា បាននិយាយផ្ទុយពីសេចក្ដីថ្លែងការណ៍មួយរបស់នាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ CDC ទាក់ទិននឹងពេលវេលាដែលអាចផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋអាមេរិកាំង និងប្រសិទ្ធភាពនៃការពាក់ម៉ាស់។ ស្របពេលជាមួយគ្នានោះដែរ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានលើកឡើងពីគម្រោងក្នុងការផ្ដល់វ៉ាក់សាំងរបស់លោក ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅសេតវិមាន រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕