លោក Trump ក្លាយជាឧបសគ្គដ៏ធំសម្រាប់កិច្ចព្រមព្រៀងព្រំដែននិងថវិកាជួយអ៊ុយក្រែននិងអ៊ីស្រាអែល

Your browser doesn’t support HTML5

អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលទំនងនឹងក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ បានគំរាមថានឹងលុបចោលកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ជំនួយបរទេសចំនួន ១០៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ និងសម្រាប់ពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ ដែលសេតវិមាននិងសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សទាំងពីរបានចចារគ្នាអស់ពេលជាច្រើនខែមកហើយ។ ប្រធានការិយាល័យវីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍អំពីរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕