លោក Trump និង​លោក Macron បង្ហាញ​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​សន្និសីទ​កំពូល​នៃ​អង្គការ​អូតង់

ប្រធានាធិបតីដូណាល់ ត្រាំ និងប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្ឡែងអំឡុងពេលជំនួប​នៅ Winfield House នៅកិច្ចប្រជុំកំពូលអង្គការអូតង់ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ការ​ណ៍​នាំឱ្យ​លោក Macron ដែលនៅ​ពេលបច្ចុប្បន្ន​នេះ​បានធ្វើវិភាគទាន១,៩% នៃផលិត​ផល​សរុបក្នុងស្រុក​របស់​ប្រទេស​បារាំងដល់កិច្ច​ការពារ​ប្រទេស​​នៃ​អង្គការអូតង់​ រុញច្រាន​សេចក្តី​ថ្លែង​របស់លោក Trump។​

ការ​ខ្វែង​គំនិត​គ្នា​រវាងលោកប្រធានាធិបតី​អាមេរិក Donald Trump និង​លោក​ប្រធានាធិបតី​បារាំង​បានត្រូវបញ្ចេញ​នៅ​ពេល​ពួក​មេដឹកនាំ​នៃ​អង្គការ​អូតង់បានប្រមូល​ផ្តុំ​គ្នា​សម្រាប់​ការ​ប្រជុំ​សន្និសិទ​កំពូល​នៅ​ក្នុង​ក្រុងឡុងដ៍។

នៅក្នុង​រយៈពេល​ជិត ៤០នាទី​ជាមួយ​ក្រុម​អ្នកកាសែតមេដឹកនាំ​ទាំង​ពីរ​នាក់នេះ​បាន​ប៉ះទង្គិច​គ្នា​ខាង​ពាក្យ​សម្តី​អំពី​បញ្ហា​មួយ​ចំនួនដោយមាន​រួមបញ្ចូល​ការ​បែង​ចែក​ការ​ទទួល​បន្ទុក​នៅ​ខាង​ក្នុង​អង្គការ​អូតង់​ ភេរវកម្ម ការ​លុកលុយ​របស់តួកគីនៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃប្រទេស​ស៊ីរីនិងការ​ដក​ថយ​របស់​សហរដ្ឋអាមេរិកចេញ​ពី​សន្ធិសញ្ញា​អាវុធមួយ​ជាមួយប្រទេស​រុស្សី។​

មេដឹកនាំ​ទាំង​ពីរ​នាក់​នេះបានជួបគ្នា​តែ​ប៉ុន្មានម៉ោង​ក្រោយ​ពី​លោក Trump បានរិះគន់​លោក​ Macron អំពី​សេចក្តី​ថ្លែង​ការណ៍​របស់លោកកាល​ពី​ពេល​ថ្មីៗនេះ​ដែល​ថា​អង្គការ​អូតង់ «គ្មានដំណើរការ» ដោយ​សារ​ការ​ចុះ​ថម​ថយភាព​ដឹក​នាំ​របស់​សហរដ្ឋអាមេរិក។ លោក​ Trump បាន​ហៅ​សេចក្តី​ថ្លែងនេះ​របស់​លោក​ប្រធានាធិបតី​បារាំង​រូបនេះ​ថា​ជា «សេចក្តីថ្លែងការណ៍​មិនល្អ»។

នៅ​ពេល​មេដឹកនាំ​ទាំង​ពីរ​នាក់នេះអង្គុយ​ដើម្បី​ធ្វើការ​ចរចា​គ្នា លោក Trump បានព្រមាន​ពួកប្រទេស​ជា​សមាជិក​នៃ​អង្គការអូតង់​ដែលមិនបានបំពេញ​តាមគោលការណ៍​ណែនាំ​នៃ​អង្គការអូតង់​នៃចំណាយ​២% ​នៃ​ផលិត​ផល​សរុបក្នុង​ស្រុក​លើ​កិច្ច​ការ​ពារ​រួមគ្នា​អាច​ជួបប្រទះ​ «បញ្ហា​ពាណិជ្ជកម្ម» ដោយ​និយាយយោង​ដល់​ការហូតពន្ធ​លើ​ផលិតផលនានា​ដោយមានរួមបញ្ចូល​ទាំង​ស្រាទំពាំង​បាយជូរ​បារាំងផង​ដែរ។

ការ​ណ៍​នាំឱ្យ​លោក Macron ដែលនៅ​ពេលបច្ចុប្បន្ន​នេះ​បានធ្វើវិភាគទាន១,៩% នៃផលិត​ផល​សរុបក្នុងស្រុក​របស់​ប្រទេស​បារាំងដល់កិច្ច​ការពារ​ប្រទេសនៃ​អង្គការអូតង់​ រុញច្រាន​សេចក្តី​ថ្លែង​របស់លោក Trump។​

លោក​ Macron បាន​សួរ​លោក​ Trump ថា «នេះមិន​មែន​តែ​អំពី​ប្រាក់កាសទេ។ ចុះម្តេចទៅ​អំពី​សន្តិភាពក្នុង​ទ្វីបអឺរ៉ុប?»។

​លោក Macron បាន​មានប្រសាសន៍​ថា​ លោកគាំទ្រផ្នែក​អឺរ៉ុប​មួយ​ដែល​ខ្លាំង​ជាងមុន​នៅក្នុង​អង្គការអូតង់ ក៏​ប៉ុន្តែលោកបានចង្អុលបង្ហាញថា​ នៅក្រោយ​ទី​បញ្ចប់នៃ​សន្ធិសញ្ញា​កងកម្លាំងនុយក្លេអ៊ែរមានវង់ប្រតិបត្តិការ​មធ្យម​ហៅ​កាត់​ថា INF ពួកប្រទេស​អឺរ៉ុប​កំពុង​ប្រឈមនឹង​ការគំរាមកំហែង​ថ្មី​ដោយកាំ​ជ្រួចមីស៊ីលរុស្សី៕